ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចុះឈ្មោះគណបក្ស កម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ អនុញ្ញាត ឲ្យធ្វើសកម្មភាពជាផ្លូវការ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ គណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ ដើម្បីអនុញ្ញាត ឲ្យធ្វើសកម្មភាពជាផ្លូវការ ដោយមានឈ្មោះសរសេរ ជាអក្សរកាត់ «គ.ក.ប» និងមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលបញ្ជាក់ថា បានចុះឈ្មោះ គណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណៈបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានឈ្មោះសរសេរ ជាអក្សរកាត់«គ.ក.ប» និងមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌនានា ក្រសួងមហាផ្ទៃ បានណែនាំឲ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក​ នៅក្រសួងមហាផ្ទៃ៕

To Top