ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និង ជាអគ្គលេខាធិការក្រសួងការពារជាតិ បានផ្តាំផ្ញើដល់ នាយទាហាន ពលទាហាន ត្រូវប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ។យោងតាមគេហទំព័ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបន្តបើកវគ្គបណ្តុះ បណ្តាល...
សម្រាប់អតិថិជន ដែលបានឈ្នះរង្វាន់ ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានសម្រេចប្តូរ ទៅជារង្វាន់ម៉ូតូ Zoomer X វិញ។ អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបែបនេះ ដោយសារចក្រភពអង់គ្លេសទាំងមូល បានរិតបន្តឹងការចេញចូល នៃទេសចរ ដោយសារការរាតត្បាត...
បរទេស ៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា មជ្ឈមណ្ឌលអាវុធ នុយក្លេអ៊ែរបស់ខ្លួន កំពុងតែបំបែកការិយាល័យ ប្រព័ន្ធមីស៊ីល ផ្លោងឆ្លងទ្វីប ឲ្យទៅជាក្រុមការិយាល័យថ្មីពីរ គឺការិយាល័យប្រព័ន្ធមីស៊ីល Minuteman III និងការិយាល័យប្រព័ន្ធ GBSD ។ លោកឧត្តមសេនីយ៍ Shaun Morris ជាមេបញ្ជាការមជ្ឈមណ្ឌល អាវុធនុយក្លេអ៊ែ...
កំពង់ចាម ៖ សប្បុរសជន នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០នេះ បានបន្តឧបត្ថម្ថថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្រាប់ធ្វើកិច្ចការមនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះ អាសន្ន និងទីទ័លក្រ ។ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត...
សេអ៊ូល៖ ប្រភពការទូតមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរគំនិតទូលំទូលាយមួយ អំពីគំនិតផ្តួចផ្តើមមួយ របស់សហរដ្ឋអាមេរិក ដើម្បីធ្វើពិធីកម្មបណ្តាញ ផ្គត់ផ្គង់សកលនៅឆ្ងាយពីប្រទេសចិន កាលពីឆ្នាំមុន ប៉ុន្តែកិច្ចពិភាក្សា នៅតែជាគំនិតដដែល។ ការកត់សម្គាល់នេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Keith Krach អនុរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថាន បានឲ្យដឹង...
សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងអប់រំ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកវគ្គសិក្សាថ្មី សម្រាប់សិស្សក្មេងៗ តាមការគ្រោងទុក ក្រោយពីបានបិទជាង ៥ខែ ដោយសារជំងឺឆ្លងកូវីដ-១៩។ អនុរដ្ឋមន្រ្តីក្រសួងអប់រំ លោកស្រី Park Baeg-beom បានបញ្ជាក់ជាថ្មី នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅអគាររដ្ឋាភិបាល ក្នុងទីក្រុងសេជុងថា រដ្ឋាភិបាលគ្រោងនឹងជំរុញ ការបើកសាលារៀនម្តងទៀត ដែលគ្រោងធ្វើនៅថ្ងៃពុធខាងមុខ។ យោងតាមផែនការនេះ...
ភ្នំពេញ ៖ សប្ដាហ៍ទី៣ ចាប់ពីថ្ងៃទី១៥-២១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នគរបាលបានធ្វើការផាកពិន័យ យានយន្ដល្មើសច្បាប់ ចំនួន៨.២២៧ករណី។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បាន រៀបរាប់ថា...
ភ្នំពេញ ៖លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ការបើកឡើងវិញ នូវវិស័យកីឡា ជាជំហានៗ ត្រូវឲ្យមាន វិធានការកែតម្រូវ សម្រាប់ការបើកដំណើរការ គឺត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩...
ហានូយ៖ នៅថ្ងៃព្រហស្បត៍ ទី២១ ខែឧសភានេះ តុលាការយោធា ប្រទេសវៀតណាម បានប្រកាសកាត់ទោស អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទអនុញ្ញាតឱ្យមានដីចំនួន ៣ កន្លែងនៅក្នុងទីក្រុងហូជីមិញ ទៅឱ្យក្រុមហ៊ុនវិនិយោគមួយ ដោយខុសច្បាប់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បាននិយាយថា ឧត្តមនាវីកងទ័ពជើងទឹកលោកង្វៀន វ៉ាន់ហៀន អាយុ...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ សារព័ត៌មានបានចុះផ្សាយថា យន្តហោះដឹកជញ្ជូនយោធា របស់អាមេរិកមួយគ្រឿង ត្រូវបានគេជឿជាក់ថា នឹងត្រូវធ្វើដំណើរ ដើម្បីផ្តល់ជំនួយវេជ្ជសាស្រ្តជាលើកដំបូង ដល់ប្រទេសរុស្ស៊ី ដែលរួមមានទាំងម៉ាស៊ីន ជំនួយដង្ហើមចំនួន ៥០ គ្រឿង។ គិតមកដល់ពេលនេះ ករណីឆ្លងសរុបនៅប្រទេសរុស្ស៊ី បានក្លាយទៅប្រទេសឆ្លងខ្ពស់បំផុតទី២ នៅលើពិភពលោក គឺប្រមាណជា ៣១៧៥៥៤ករណីត្រឹម ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន ៨៨៤៩...