ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិកបំបែក ការិយាល័យ អាវុធនុយក្លេអ៊ែ ជាពីរក្រុមសំខាន់

បរទេស ៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា មជ្ឈមណ្ឌលអាវុធ នុយក្លេអ៊ែរបស់ខ្លួន កំពុងតែបំបែកការិយាល័យ ប្រព័ន្ធមីស៊ីល ផ្លោងឆ្លងទ្វីប ឲ្យទៅជាក្រុមការិយាល័យថ្មីពីរ គឺការិយាល័យប្រព័ន្ធមីស៊ីល Minuteman III និងការិយាល័យប្រព័ន្ធ GBSD ។

លោកឧត្តមសេនីយ៍ Shaun Morris ជាមេបញ្ជាការមជ្ឈមណ្ឌល អាវុធនុយក្លេអ៊ែ កងទ័ពអាកាស និងជាមន្ត្រីប្រតិបត្តិកម្មវិធីកងទ័ព អាកាសទទួលបន្ទុក ផ្នែកប្រព័ន្ធយុទ្ធសាស្ត្រ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរៀបរចនាសម្ព័ន្ធថ្មីនេះ គឺជាការវិវត្តទៅមុន នៃការយកចិត្តទុកដាក់កើនឡើង របស់កងទ័ពអាកាស លើការធ្វើទំនើប កម្មមីស៊ីលផ្លោងឆ្លងទ្វីប ដែលជាជើងទី៣ នៃកម្មវិធីនុយក្លេអ៊ែ យុទ្ធសាស្ត្រអាមេរិក ។

“វាក៏អនុញ្ញាតឲ្យយើង ធ្វើមជ្ឈកានូវតម្រូវការ មុខងារខ្លះៗរបស់យើង ដូចជាកម្លាំងមនុស្សនិងសន្តិសុខ នៅទីតាំងប្រតិបត្តិការ កណ្ដាល នៅមូលដ្ឋានទ័ពអាកាស Hill ដូច្នេះធ្វើឲ្យអ្នកជំនាញ របស់យើងមានពេលធ្វើការ ផ្តោតលើទាំងការគាំទ្រ Minuteman III និងទិញយកប្រព័ន្ធអាវុធ GBSD “ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top