Covid-19

អាមេរិក ត្រៀមហោះដឹកជំនួយ ទៅប្រទេសរុស្ស៊ី ក្នុងតំបន់ដែលរងគ្រោះខ្លាំង

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ សារព័ត៌មានបានចុះផ្សាយថា យន្តហោះដឹកជញ្ជូនយោធា របស់អាមេរិកមួយគ្រឿង ត្រូវបានគេជឿជាក់ថា នឹងត្រូវធ្វើដំណើរ ដើម្បីផ្តល់ជំនួយវេជ្ជសាស្រ្តជាលើកដំបូង ដល់ប្រទេសរុស្ស៊ី ដែលរួមមានទាំងម៉ាស៊ីន ជំនួយដង្ហើមចំនួន ៥០ គ្រឿង។

គិតមកដល់ពេលនេះ ករណីឆ្លងសរុបនៅប្រទេសរុស្ស៊ី បានក្លាយទៅប្រទេសឆ្លងខ្ពស់បំផុតទី២ នៅលើពិភពលោក គឺប្រមាណជា ៣១៧៥៥៤ករណីត្រឹម ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន ៨៨៤៩ នាក់ ខណៈដែលចំនួនអ្នកស្លាប់ បានកើនលើស ៣០០០ នាក់បន្ទាប់ពីមនុស្ស ១២៧ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីបានបង្កើតចេញ ជាកម្មវិធីតេស្តដ៏ធំបំផុតមួយ ដែលខ្លួនបាននិយាយថា មនុស្សជាង ៧,៨ លាននាក់ បានចូលរួម។

មន្ត្រីរដ្ឋាភិបាលបានអះអាងថា មកដល់សប្តាហ៍នេះ សញ្ញាឆ្លងមានតុល្យភាពខ្លាំង ដោយចំនួនអ្នកឆ្លង មានការធ្លាក់ចុះកាន់តែតិចឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top