ភ្នំពេញ៖ ក្រោមការដឹកនាំ របស់លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) នឹងដោយមានការចង្អុលបង្ហាញផ្ទាល់ ពីលោក ស្រី ចាន់ថន ប្រធានសមាគម ចលនាយុវជនកម្ពុជា សាខាខេត្តកណ្តាល និងក្រុមការងារ សាខាខេត្តព្រះវិហារ បាននាំយកសម្ភារៈ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងឈរជើង តាមព្រំដែន ចំនួន៩០នាក់...
ភ្នំពេញ៖ កម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត បានបន្តរកឃើញ អ្នកមានសំណាង ម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១០០ ០០០ ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ ចុងក្រោយគេ ដោយលោកមានសំណាង បានឈ្នះនៅក្នុងកម្មវិធី ចាប់រង្វាន់ផ្ទាល់...
ពិតដូចលោកហ៊ុន សែនធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំពានច្បាប់និង យកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជា ទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាច រួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់ ច្បាប់នៅស្រុកបារាំងតែម្តង។ តុលាការព្រហ្មទណ្ឌក្រុងប៉ារីស បានសម្រេចដាក់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១២៤,៥៩៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៦៧,៦១៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៦៦៩នាក់ ។ គិតត្រឹមយប់ថ្ងៃទី១៨...
បរទេស៖នៅសប្តាហ៍នេះ ប្រទេសចិនបានប្រកាសលប់ចោល ការនាំចូលប្រភេទត្រីសាល់ម៉ុង ពីសហភាពអ៊ឺរ៉ុប ក្រោយកើតក្តីព្រួយបារម្ភថា វាជាប្រភពចម្លងវិរុសកូវីដ១៩ មកដល់ទីក្រុងប៉េកាំងរបស់ខ្លួន ទោះបីជាអ្នកជំនាញអះអាងថា សាច់ត្រីនេះដូចជាមិនអាចរក្សាវិរុសឆ្លងនោះឡើយ។ កាសែតរបស់រដ្ឋាភិបាលបានរាយការណ៍ថា អជ្ញាធរបានប្រទះឃើញវិរុសកូវីដ១៩នេះនៅលើជ្រុញសម្រាប់កាប់សាច់ត្រីសាល់ម៉ុង ដែលបាននាំចូលពីអ៊ឺរ៉ុប នៅក្នុងផ្សារមួយកន្លែងរបស់ក្រុងប៉េកាំង ដែលមានឈ្មោះថា Xinfadi ហើយវាកំពុងបង្កទៅជាក្តីព្រួយបារម្ភថា នឹងអាចមានរលកឆ្លងជាលើកទី២ នៅក្នុងប្រទេសចិនជាមិនខាន។ របាយការណ៍ដដែលក៏បានចេញផ្សាយដែរថា ផ្សារទំនើបៗទាំងឡាយនៅក្នុងទីក្រុងប៉េកាំង បន្ទាប់មកក៏ត្រូវបានប្រកាសចេញបញ្ជា ឲ្យដកចេញត្រីសាល់ម៉ុងទាំងអស់ចេញពីកន្លែងលក់របស់ខ្លួន។...
បរទេស៖ កាលពីថ្ងៃទី១៧ ខែមិថុនា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញ ថ្លែងសុន្ទរកថាសំខាន់ ក្នុងសន្និសីទកំពូសពិសេស រវាងចិននិងអាហ្រ្វិក ស្តីពីការរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ លោកបានថ្លែងថា៖ ក្នុងគ្រាសំខាន់ដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ យើងរៀបចំធ្វើសន្និសីទកំពូលពិសេសរវាង ចិននិងអាហ្វ្រិកលើកនេះ ជួបជុំគ្នាតាមប្រព័ន្ធវីដេអូ ជាមួយមិត្តភក្តិចាស់និងថ្មី រួមគ្នាពិគ្រោះពិភាក្សា អំពីមធ្យោបាយ...
ភ្នំពេញ៖ ចំនួនរថយន្ត សរុប២៩០គ្រឿង ជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈការអំពាវនាវ របស់សម្ដេច ឲ្យសប្បុរសជន ចូលរួមជាទឹកចិត្តសប្បុរសធម៌ ចូលរួមជួយដល់កងយោធពល ខេមរភូមិន្ទ និងនគរបាលជាតិ។ លោកឧ្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក...
ភ្នំពេញ៖ បន្ទាប់ពីបានឡើង ជាអភិបាលខេត្តកណ្តាល បានប៉ុន្មានខែមក លោក គង់ សោភ័ណ្ឌ ដែលជាអភិបាលខេត្តវ័យក្មេង បានប្តេជ្ញាដោះស្រាយ រាល់ពាក្យបណ្តឹង និងសំណូមពរ របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។ លោកអភិបាលខេត្ត បានលើកឡើងក្នុងហ្វេសប៊ុល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា “ពាក្យបណ្តឹង និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយ ជាបន្តបន្ទាប់...
បច្ចុប្បន្នភាព ចម្លើយសម្រាប់សំនួរខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយ The Times Of India បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនានេះថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នា ខាងកងកម្លាំងយោធា នៅតាមព្រំដែន រវាងប្រទេសចិន និងឥណ្ឌា មិនអាចបញ្ចប់បាន ដោយងាយនោះទេ ដោយសារបញ្ហាគន្លឹះ នៅមិនទាន់ដោះស្រាយនៅឡើយ ។ បញ្ហាគន្លឹះ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នាំមុខពិភពលោក ក្នុងការស្រាវជ្រាវផលិត អាវុធមានល្បឿនលឿន ជាងសម្លេង ហើយនឹងមានប្រព័ន្ធការពារ សម្រាប់ទប់ទល់ នឹងអាវុធរបស់គូសត្រូវនានា ។ លោក ពូទីន មានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធមានល្បឿនលឿន ជាងសម្លេង...