ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រគល់រថយន្ត ២៩០គ្រឿង អំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងទ័ព និងនគរបាល

ភ្នំពេញ៖ ចំនួនរថយន្ត សរុប២៩០គ្រឿង ជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈការអំពាវនាវ របស់សម្ដេច ឲ្យសប្បុរសជន ចូលរួមជាទឹកចិត្តសប្បុរសធម៌ ចូលរួមជួយដល់កងយោធពល ខេមរភូមិន្ទ និងនគរបាលជាតិ។

លោកឧ្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក បានអញ្ជើញប្រគល់រថយន្ត ២៩០គ្រឿង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងទ័ពនិងនគរបាល។

រថយន្តទាំងនេះ ត្រូវបែងចែកជូន២៤អង្គភាព ចំណុះ បញ្ជាការរដ្ឋាន កងទ័ពជើងគោក និងអគ្គស្នងការ នគរបាលជាតិផងដែរ៕

To Top