ព័ត៌មានអន្តរជាតិ

ចិនលប់ចោល​​ ការនាំចូលត្រីសាល់ម៉ុងពី អ៊ឺរ៉ុប សង្ស័យថាជា វត្ថុចម្លងកូវីដ១៩

បរទេស៖នៅសប្តាហ៍នេះ ប្រទេសចិនបានប្រកាសលប់ចោល ការនាំចូលប្រភេទត្រីសាល់ម៉ុង ពីសហភាពអ៊ឺរ៉ុប ក្រោយកើតក្តីព្រួយបារម្ភថា វាជាប្រភពចម្លងវិរុសកូវីដ១៩ មកដល់ទីក្រុងប៉េកាំងរបស់ខ្លួន ទោះបីជាអ្នកជំនាញអះអាងថា សាច់ត្រីនេះដូចជាមិនអាចរក្សាវិរុសឆ្លងនោះឡើយ។

កាសែតរបស់រដ្ឋាភិបាលបានរាយការណ៍ថា អជ្ញាធរបានប្រទះឃើញវិរុសកូវីដ១៩នេះនៅលើជ្រុញសម្រាប់កាប់សាច់ត្រីសាល់ម៉ុង ដែលបាននាំចូលពីអ៊ឺរ៉ុប នៅក្នុងផ្សារមួយកន្លែងរបស់ក្រុងប៉េកាំង ដែលមានឈ្មោះថា Xinfadi ហើយវាកំពុងបង្កទៅជាក្តីព្រួយបារម្ភថា នឹងអាចមានរលកឆ្លងជាលើកទី២ នៅក្នុងប្រទេសចិនជាមិនខាន។

របាយការណ៍ដដែលក៏បានចេញផ្សាយដែរថា ផ្សារទំនើបៗទាំងឡាយនៅក្នុងទីក្រុងប៉េកាំង បន្ទាប់មកក៏ត្រូវបានប្រកាសចេញបញ្ជា ឲ្យដកចេញត្រីសាល់ម៉ុងទាំងអស់ចេញពីកន្លែងលក់របស់ខ្លួន។ មានការលើកឡើងជាច្រើនផងដែរ អំពីអ្នកជំនាញដូចជា អជ្ញាធរសុវត្ថិភាពម្ហូបអាហារ របស់ប្រទេសន័រវេជាដើមដែលបានអះអាងខ្លួន មិនអាចរកឃើញថាកូវីដ១៩ អាចចម្លងពីត្រីប្រភេទនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top