ព័ត៌មានជាតិ

សុន្ទរកថាសំខាន់ របស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិន ក្នុងសន្និសីទកំពូសពិសេស រវាងចិននិងអាហ្រ្វិក ស្តីពីការរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩

បរទេស៖ កាលពីថ្ងៃទី១៧ ខែមិថុនា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញ ថ្លែងសុន្ទរកថាសំខាន់ ក្នុងសន្និសីទកំពូសពិសេស រវាងចិននិងអាហ្រ្វិក ស្តីពីការរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

លោកបានថ្លែងថា៖ ក្នុងគ្រាសំខាន់ដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ យើងរៀបចំធ្វើសន្និសីទកំពូលពិសេសរវាង ចិននិងអាហ្វ្រិកលើកនេះ ជួបជុំគ្នាតាមប្រព័ន្ធវីដេអូ ជាមួយមិត្តភក្តិចាស់និងថ្មី រួមគ្នាពិគ្រោះពិភាក្សា អំពីមធ្យោបាយ រួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងសន្ទនាគ្នា អំពីមិត្តភាពជាបងប្អូន រវាងចិននិងអាហ្រ្វិក។អរគុណប្រិយមិត្តទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមសន្និសីទ ហើយខ្ញុំក៏សូមសួរសុខទុក្ខយ៉ាងស្មោះចំពោះ អ្នកដឹកនាំបណ្តាប្រទេសអាហ្វ្រិក នានាដែលមិនបានចូលរួមសន្និសីទលើកនេះ។

ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលស្រាប់តែផ្ទុះឡើង បានប៉ះពាល់យ៉ាងខ្លាំង ដល់បណ្តាប្រទេសនានា លើពិភពលោក មានមនុស្សរាប់សែននាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ។ពេលនេះខ្ញុំសូមរំលែកមរណទុក្ខ ដល់អ្នករងគ្រោះ ស្លាប់បាត់បង់ជីវិត ក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយសំដែងការសួរសុខទុក្ខ ចំពោះក្រុមគ្រួសាររបស់ពួកគេ។

ស្ថិតចំពោះការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិកបានរង ការសាកល្បងយ៉ាងតឹងរ៉ឹង។ប្រទេសចិនបានគ្រប់គ្រងបាននូវ ការរីករាលដាលនៃជំងឺ ក្នុងប្រទេសតាមរយៈ ការខិតខំប្រឹងប្រែង យ៉ាងលំបាកនិងបង់តម្លៃ យ៉ាងធំសម្បើម ប៉ុន្តែនៅតែប្រឈមមុខនឹង កម្លាំងសម្ពាធដែលជំងឺរីករាលដាលឡើងវិញ។រដ្ឋាភិបាលនិងប្រជាជន នៃបណ្តាប្រទេសនានា បានរួមសាមគ្គីគ្នា ជាមួយសហភាពអាហ្រ្វិក បានសម្របសម្រួល ដោយពេញទំហឹង ចាត់វិធានការណ៍ដ៏ខ្លាំងក្លារ បានបន្ធូរបន្ថយ ការរីករាលដាលនៃជំងឺ ដោយមានប្រសិទ្ធភាព សមិទ្ធផល មកមិនងាយនោះទេ ។

ស្ថិតចំពោះ ការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិក បានគាំទ្រគ្នាទៅវិញទៅមក និងកៀកស្មារប្រយុទ្ធប្រឆាំងជាមួយគ្នា។ ក្នុងដំណាក់កាលដ៏លំបាកបំផុត ដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ អាហ្វ្រិកបានផ្តល់ការគាំទ្រ ដ៏មានតម្លៃយើងចងចាំក្នុងដួងចិត្ត។បន្ទាប់ពីអាហ្វ្រិក ផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនបានផ្តល់ការជួយឧបត្ថម្ភមុនគេ ឈររួមជាមួយប្រជាជនអាហ្វ្រិកយ៉ាងម៉ឺងម៉ាត់ ។

ស្ថិតចំពោះការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិក កាន់តែសាមគ្គីគ្នាឡើង មេត្រីភាពនិងទំនុកចិត្តគ្នាកាន់តែ បានត្រូវពង្រឹងថែមទៀត។ខ្ញុំសូមរំលឹកឡើងវិញថា ភាគីចិន ថ្នាក់ថ្នមមិត្តភាពប្រពៃណី រវាងចិននិងអាហ្វ្រិកមិនថា ស្ថានភាព អន្តរជាតិផ្លាស់ប្តូរយ៉ាងដូចម្តេច ការប្តេជ្ញាចិត្តរបស់ភាគីចិន ដែលបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ជាមួយអាហ្វ្រិកដាច់ខាតមិនរង្គោះរង្គើទេ ។

បច្ចុប្បន្នជំងឺកូវីដ១៩ នៅតែរាតត្បាត នៅទូទាំងពិភពលោក ប្រទេសចិននិងអាហ្វ្រិក សុទ្ធតែប្រឈមមុខនឹង ភារកិច្ចលំបាក ដែលប្រយុទ្ធប្រឆាំងនឹងជំងឺធ្វើឱ្យសេដ្ឋកិច្ច មានស្ថិរភាពនិងគាំពារ ជីវភាពរស់នៅរបស់ប្រជាជន។យើងត្រូវតែ ប្រកាន់ខ្ជាប់ ការតម្កលទុក ប្រជាជនជាចម្បង អាយុជីវិតជាចម្បង សម្របសម្រួលប្រភពធនធាន រួមសាមគ្គីគ្នានិងសហប្រតិបត្តិការ ខិតខំពេញសមត្ថភាព ដើម្បីការពារសុវត្ថិភាព អាយុជីវិតនិងសុខភាព របស់ប្រជាជននិងបន្ថយជាអតិបរមា នូវផលប៉ះពាល់អវិជ្ជមាន នៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

– ទី១ យើងត្រូវតែពួតដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ភាគីចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹង នូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ នៃភាគីអាហ្វ្រិកខិតខំអនុវត្តវិធានការ ដែលខ្ញុំបានប្រកាសក្នុងពិធីសម្ពោធបើក នៃមហាសន្និបាតសុខាភិបាលពិភពលោក បន្តផ្តល់ការជួយឧបត្ថម្ភ ជាសម្ភារៈចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្ត្រ ដល់ប្រទេសអាហ្វ្រិក ជួយភាគីអាហ្វ្រិក មកទិញសម្ភារៈប្រយុទ្ធប្រឆាំងជំងឺ នៅប្រទេសចិន។ភាគីចិននឹងចាប់ផ្តើម សាងសង់ទីចាត់ការទូទៅ នៃមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺអាហ្វ្រិកក្នុងឆ្នាំនេះ ដោយមុនពេលកំណត់រួមជាមួយអាហ្រ្វិក អនុវត្តសកម្មភាពសុខភាពនិងសុខាភិបាលក្នុងក្របខ័ណ្ឌ វេទិកាកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្រ្វិក ពន្លឿន ការកសាងមន្ទីរពេទ្យ មេត្រីភាពចិន-អាហ្វ្រិក និងកិច្ចសហប្រតិបត្តិការរវាង មន្ទីរពេទ្យចិននិងអាហ្វ្រិក រួមគ្នាកសាងសហគមន៍ រួមវាសនាផ្នែកសុខាភិបាលនិងសុខភាព រវាងចិននិងអាហ្រ្វិក។ ភាគីចិនសន្យាថា បន្ទាប់ពីបញ្ចប់ការ សិក្សាស្រាវជ្រាវផលិតនិងចាប់ផ្តើម ប្រើប្រាស់នូវថ្នាំ វ៉ាក់សាំង សម្រាប់ទប់ទល់ជំងឺកូវីដ១៩ ចិនរីករាយផ្តល់ផលប្រយោន៍ ដល់ប្រទេសអាហ្វ្រិកមុនគេ។

-ទី២ យើងត្រូវតែជំរុញ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក ដោយម៉ឺងម៉ាត់មិនងាករេ។ ដើម្បីពុះពារផលប៉ះពាល់ នៃជំងឺកូវីដ១៩ យើងត្រូវតែបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នា កសាងគំនិតផ្តួចផ្តើម អំពីខ្សែក្រវាត់និងផ្លូវ ពន្លឿនការអនុវត្ត សមិទ្ធផលនៃសន្និសីទកំពូលក្រុងប៉េកាំង នៃវេទិកាកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក ហើយផ្តោតសំខាន់ទៅលើ សុខភាពនិងសុខាភិបាល ការស្តារផលិតកម្មឡើងវិញ និងការកែសម្រួលជីវភាពរស់នៅ របស់ប្រជាជន ។ ភាគីចិន នឹងលុបចោលបំណុល ឥណទាន ឥតការប្រាក់ របស់ប្រទេសអាហ្វ្រិកជាមួយប្រទេសចិន ដែលនឹងដល់កាលបរិច្ឆេទ នៅដំណាច់ឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌវេទិកា កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក ។ភាគីចិនរីករាយ រួមជាមួយសហគមន៍ អន្តរជាតិបង្កើន ការគាំទ្រចំពោះ ប្រទេសអាហ្វ្រិកដែលមាន សភាពការណ៍រីករាលដាល នៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរនិងមានកម្លាំងសម្ពាធដ៏ខ្លាំង រួមមានពន្យារ កាលបរិច្ចេទ នៃបំណុល ថែមទៀតដើម្បីជួយ ប្រទេសអាហ្វ្រិក ពុះពារឧបសគ្គ នាពេលបច្ចុប្បន្ន ។ភាគីចិនលើកទឹកចិត្ត ស្ថាប័នហិរញ្ញវត្ថុ មានពាក់ព័ន្ធនៃប្រទេសចិន ធ្វើការពិគ្រោះពិភាក្សា ដោយមេត្រីភាព អំពីការចាត់ចែង ឥណទាន អធិបតេយ្យភាព ពាណិជ្ជកម្ម ជាមួយប្រទេសអាហ្វ្រិកតាម គោលការណ៍ទីផ្សារ និងតាមគំនិតផ្តួចផ្តើមអំពីការបន្ធូរបំណុល នៃប្រទេស G20 ។ ភាគីចិននឹងរួមជាមួយ ប្រទេសជាសមាជិកG20 អនុវត្តគំនិតផ្តួចផ្តើម អំពីការបន្ធូរបំណុលហើយ អំពាវនាវប្រទេសG20 ពន្យារកាលបរិច្ឆេទបំណុល ជាតិ មានពាក់ព័ន្ធថែមទៀត ក្នុងនោះ រួមទាំងប្រទេសអាហ្វ្រិកផង លើមូលដ្ឋានគំនិតផ្តួចផ្តើម បន្ធូរបំណុលបច្ចុប្បន្ន ។ ភាគីចិនរំពឹង សហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍និងស្ថាប័នហិរញ្ញវត្ថុ ពហុភាគី ចាត់វិធានការកាន់តែខ្លាំង លើបញ្ហាបន្ធូរបំណុល និងកាត់បន្ថយបំណុលនៃអាហ្វ្រិក។ ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការជួយឧបត្ថម្ភ អាហ្រ្វិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងដៃគូផ្សេងទៀត លើមូលដ្ឋានដែលគោរពគោលបំណងរបស់ ភាគីអាហ្វ្រិក ។ការជំរុញឱ្យអាហ្វ្រិក សម្រេចការអភិវឌ្ឍជានិរន្តរភាព ជាវិធីដ៏វែងឆ្ងាយ។ភាគីចិនគាំទ្រមហាដីគោកអាហ្វ្រិក កសាងតំបន់ពាណិជ្ជកម្មសេរី គាំទ្រអាហ្វ្រិក បង្កើនការតភ្ជាប់គ្នានិងធានា ការកសាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ រីករាយរួមជាមួយអាហ្វ្រិក ត្រួសត្រាយកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ឌីជីថល ទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធ 5G ជាដើមដើម្បីជំរុញការអភិវឌ្ឍនៃអាហ្វ្រិក ។

-ទី៣ យើងត្រូវតែអនុវត្ត ពហុភាគីនិយម យ៉ាងម៉ឺងម៉ាត់មិនងាករេ ។ ការរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការ ជាអាវុធខ្លាំងក្លាបំផុត សម្រាប់ទប់ទល់ជំងឺកូវីដ១៩ ។ ភាគីចិនរីករាយ រួមជាមួយភាគីអាហ្វ្រិក គាំពារប្រព័ន្ធអភិបាលកិច្ច ពិភពលោក ដែលមានអង្គការសហប្រជាជាតិ ជាស្នូល គាំទ្រអង្គការសុខភាពពិភពលោក រួមចំណែកកាន់តែច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ នៃពិភពលោក ។ យើងប្រឆាំងការយកជំងឺឆ្លងនិងវីរុស តភ្ជាប់ជាមួយនយោបាយ ប្រឆាំងការរើសអើងពូជសាសន៍ និងការលំអៀង ខាងមនសិការៈការពារ យ៉ាងម៉ឺងម៉ាត់នូវ យុត្តិធម៌អន្តរជាតិ ។

-ទី៤ យើងត្រូវតែជំរុញមេត្រីភាព រវាងចិននិងអាហ្រ្វិក យ៉ាងម៉ឺងម៉ាត់មិនងាករេ។បច្ចុប្បន្នពិភពលោក កំពុងឆ្លងកាត់ ការប្រែប្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មាន ក្នុង១០០ឆ្នាំ ។ស្ថិតចំពោះមុខនូវឱកាស និងបញ្ហាប្រឈមថ្មី ចិននិងអាហ្វ្រិក កាន់តែត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ជាងពេលណាទាំងអស់។ ខ្ញុំរីករាយរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយប្រិយមិត្តទាំងអស់គ្នា ពង្រឹងមេត្រីភាពនិងទំនុកចិត្តគ្នា គាំទ្រគ្នា ក្នុងបញ្ហាដែលពាក់ព័ន្ធនឹង ផលប្រយោជន៍ ជាស្នូល រវាងគ្នាទៅវិញទៅមក រួមគ្នាគាំពារ ផលប្រយោជន៍ ជាប្ញសគល់នៃចិន-អាហ្វ្រិក និងប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញឱ្យទំនាក់ទំនងដៃគូ សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ រវាងចិននិងអាហ្វ្រិក អភិវឌ្ឍទៅមុខ ប្រកបដោយកម្រិតខ្ពស់។

យើងបានសម្រេចចិត្តថា កសាងសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិក កាន់តែជិតស្និទ្ធ ក្នុងសន្និសីទកំពូល ក្រុងប៉េកាំង នៃវេទិកាកិច្ចសហប្រតិបត្តិការ ចិននិងអាហ្វ្រិក។ ថ្ងៃនេះយើងបើកធ្វើសន្និសីទកំពូល ពិសេសអំពីការរួមសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាការអនុវត្តកិច្ចសន្យា នៃសន្និសីទកំពូលក្រុងប៉េកាំង ដោយប្រតិបត្តិការជាក់ស្តែង ក៏ជាការរួមចំណែកជាកម្លាំង ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ។

ខ្ញុំជឿជាក់ថា មនុស្សជាតិ នឹងយកជ័យជម្នះលើជំងឺឆ្លង នៅទីចុងបំផុត ហើយប្រជាជនចិននិងអាហ្វ្រិក ក៏មុខជានឹងរស់នៅ បានកាន់តែល្អបវរ ជាមិនខានផងដែរ ៕

To Top