បរទេស៖ មជ្ឈមណ្ឌលរដ្ឋបាល សម្រាប់រដ្ឋបាលស្ថានភាព មេរោគកូវីដ១៩ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍ (២០ មិថុនា) ថា ករណីថ្មីមួយទៀតនៃ Covid-19 ត្រូវបានបញ្ជាក់ ក្នុងរយៈពេល ២៤ ម៉ោង ក្នុងប្រទេសថៃ ។ ករណីសរុបនៅក្នុងប្រទេសថៃ ចាប់តាំងពីការផ្ទុះឡើងមេរោគកូវីដ១៩ មានចំនួនសរុប ៣ ១៤៧នាក់...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា រុស្ស៊ីបានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីឲ្យហោះអមដំណើរ ស្ទាក់ឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់អាមេរិក B-52 ចំនួនពីរគ្រឿង នៅលើសមុទ្រ Okhotsk ក្បែរតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសរុស្ស៊ី។ កាលពី២ថ្ងៃមុន ប្រទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកបានចេញ យន្តហោះចម្បាំងយ៉ាង ប្រញាប់ប្រញាល់ ដើម្បីហោះអមដំណើរឃ្លាំមើល...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានអនុម័តលើ សេចក្តីសម្រេចមួយ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំង នៅទៅលើការបន្តប្រកាន់ ជាតិសាសន៍ និយម និងការអនុវត្តន៍ឲ្យមានអំពើហិង្សា ដែលបានកំណត់ឡើងដោយច្បាប់ ប្រឆាំងនឹងពលរដ្ឋអាហ្វ្រិក នៅពលរដ្ឋមានដើមកំណើត នៅទ្វីបអាហ្វ្រិក ។ សេចក្តីសម្រេច...
បរទេស៖ នាយករដ្ឋមន្រ្តីលោក ស្កុត ម៉ូរីសុន បាននិយាយកាលពីថ្ងៃសុក្រថា ពួកចោរអ៊ិនធ័រណិត ( Hacker) បរទេស បានវាយប្រហាររដ្ឋាភិបាល អូស្រ្តាលី គ្រប់លំដាប់ថ្នាក់ ប៉ុន្តែមិនបានប្រាប់ឈ្មោះជនសង្ស័យនោះទេ ។ អ្នកជំនាញខ្លះស្តីបន្ទោសប្រទេសចិន ដែលបដិសេធ ការចោទប្រកាន់នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០...
បរទេស ៖ ច្បាប់របស់ហុងកុង ដែលបានស្នើឡើង របស់ប្រទេសចិន មានវិសាលភាពហាមឃាត់ ការប៉ុនប៉ងបំបែកខ្លួន, ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម និងសកម្មភាពណាមួយ ដែលអាចគំរាមកំហែង ដល់សន្តិសុខជាតិរបស់ចិន ។ ច្បាប់នេះត្រូវបានជំទាស់ ដោយប្រជាជនហុងកុង ដែលយល់ឃើញថា វាជាការរឹតត្បិត សេរីភាពរបស់ពួកគេ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនិងឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលី កំពុងតែប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណេត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោក Scott Morrison បានថ្លែងថា នៅពេលភ្លាមៗនេះ ហាក់នៅមិនទាន់មានការរំលោភបំពានទ្រង់ទ្រាយធំណាមួយ លើព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជននោះទេ...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា មានការអះអាងបញ្ជាក់សាជាថ្មីមួយថាវត្តមាន របស់វិរុសឆ្លងកូវីដ១៩ គឺបានចាប់ផ្តើមឆ្លងនៅក្នុងប្រទេសអ៊ីតាលី តាំងតែពីខែធ្នូមកម្ល៉េះ។ អ្នកវិទ្យាសាស្ត្រជនជាតិអ៊ីតាលី បាននាំគ្នាអះអាងថាពួកគេបានប្រមូលយក សំណាកជាទឹកសំអុយដែលមានប្រភពមកពីទីក្រុងចំនួន នៅក្នុងប្រទេសហើយបានរកឃើញថាវាមានផ្ទុកទៅដោយវិរុសកូវីដ១៩នេះ ដែលមានអាយុកាលតាំងតែពីខែធ្នូមកម្ល៉េះហើយពោលគឺវាមានរយៈពេលយូរមែនទែន មុនពេលដែលប្រទេសអ៊ីតាលីបានប្រកាសពីករណីឆ្លងជាលើកដំបូង។ ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីវិទ្យាសា្ថនជាតិ ស្រាវជ្រាវសុខាភិបាល ISSបានប្រកាសថាទឹកសំអុយដែលមានប្រភព មកពីទីក្រុងMilan និងទីក្រុង Turin គឺជាទឹកដែលមានផ្ទុកវិរុសកូវីដ១៩ ដែលមានអាយុកាលតាំងតែពីថ្ងៃទី១៨ខែធ្នូមកម្ល៉េះ។ គួរឲ្យដឹងដែរថាប្រទេសចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងសសៅរ៍ទី២០ ខែមិថុនានេះបានឲ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF នឹងត្រៀមបញ្ចេញហិរញ្ញវត្ថុបន្ទាប់មួយសម្រាប់ប្រទេសចំនួន៧០ ដែលកំពុងរងគ្រោះដោយសារតែកូវីដ១៩។ អ្នកនាំពាក្យរបស់ IMF លោក Gerry Rice ដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថានៅថ្ងៃសុក្រនេះមូលនិធិនឹងធ្វើការប្រកាសប្រទេសទាំង៧០ ដែលនឹងអាចទទួលបានកញ្ចប់ហិរញ្ញវត្ថុ បន្ទាប់របស់ IMF ដែលមានទំហំរហូតទៅដល់២៥ពាន់ប៊ីលានដុល្លារ។ លោកបានបញ្ជាក់ថាកញ្ចប់ហិរញ្ញវត្ថុ បន្ទាន់នេះមានលក្ខណៈពិសេសខុស ពីកំចីហិរញ្ញវត្ថុធម្មតាដោយប្រទេសទាំងនោះ នឹងអាចទទួលបានវាក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការប្រកាស ហើយវានឹងត្រូវយកទៅចំណាយការងារជាច្រើន...
បរទេស៖ រដ្ឋាភិបាលឥណ្ឌាបានបាញ់ការព្រមាន កាលពីថ្ងៃព្រហស្បតិ៍ដោយបានបញ្ចប់កិច្ចសន្យាផ្លូវដែកតម្លៃ ៦២,៨ លានដុល្លារជាមួយក្រុមហ៊ុនរបស់ចិន ឈ្មោះ Beijing Signaling & Telecommunication ដែលជាជំហានសងសឹកដំបូងប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីការស្លាប់ទាហានឥណ្ឌា ២០ នាក់នៅក្នុងការប៉ះទង្គិចនៅជ្រលងភ្នំហ្គាវ៉ាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌា លោក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...