ព័ត៌មានអន្តរជាតិ

អ្នកឆ្លងមេរោគកូវីដ១៩ នៅថៃ កើនដល់ ៣ ១៤៧នាក់ ប៉ុន្តែអ្នកជំងឺដែលព្យាបាល ជាសះស្បើយមាន ៣ ០១៨នាក់

បរទេស៖ មជ្ឈមណ្ឌលរដ្ឋបាល សម្រាប់រដ្ឋបាលស្ថានភាព មេរោគកូវីដ១៩ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍ (២០ មិថុនា) ថា ករណីថ្មីមួយទៀតនៃ Covid-19 ត្រូវបានបញ្ជាក់ ក្នុងរយៈពេល ២៤ ម៉ោង ក្នុងប្រទេសថៃ ។ ករណីសរុបនៅក្នុងប្រទេសថៃ ចាប់តាំងពីការផ្ទុះឡើងមេរោគកូវីដ១៩ មានចំនួនសរុប ៣ ១៤៧នាក់ ប៉ុន្តែអ្នកជំងឺកូវីដចំនួន ៣ ០១៨ នាក់ បានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ចំណែកអ្នកជំងឺ ៧១ នាក់ផ្សេងទៀត កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ និងក៏មានអ្នកជំងឺ ៥៨ នាក់បានស្លាប់ ផងដែរ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ទំព័រហ្វេសប៊ុករបស់ CCSA បាននិយាយថា អ្នកជំងឺកូវីដថ្មី គឺជាអ្នកត្រលប់មកពីប្រទេសបារ៉ែន ដែលស្ថិតក្នុងរដ្ឋដាច់ដោយឡែកពីគ្នា។

សូមជម្រាបថា ប្រទេសថៃបានឈានដល់ ២៦ ថ្ងៃហើយដោយគ្មានករណី ចម្លងនៅក្នុងស្រុក៕

ប្រែសម្រួលៈ ណៃ តុលា

To Top