ព័ត៌មានអន្តរជាតិ

អូស្ត្រាលី កំពុងប្រឈមមុខ ការវាយប្រហារតាម អ៊ីនធឺណេត ផ្តោតលើរដ្ឋាភិបាល និងឧស្សាហកម្ម

បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនិងឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលី កំពុងតែប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណេត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោក Scott Morrison បានថ្លែងថា នៅពេលភ្លាមៗនេះ ហាក់នៅមិនទាន់មានការរំលោភបំពានទ្រង់ទ្រាយធំណាមួយ លើព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជននោះទេ ប៉ុន្តែលោកបាននិយាយបន្ថែមថា លោកបានចេញសេចក្តីប្រកាសឲ្យលើកកម្ពស់ការប្រុងប្រយ័ត្ន ចំពោះបញ្ហាដ៏សំខាន់នេះ។   

“សកម្មភាពនេះ កំពុងតែផ្តោតគោលដៅលើអង្គការអូស្ត្រាលី នៅទូទាំងវិស័យនានា រួមបញ្ចូលទាំងគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល ឧស្សាហកម្ម អង្គការនយោបាយ វិស័យអប់រំ វិស័យសុខាភិបាល អ្នកផ្តល់សេវាកម្មសំខាន់ៗ និងប្រតិបត្តិការីនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗដទៃទៀត”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top