បរទេស៖ ប្រទេសជប៉ុន នៅពេលថ្មីៗនេះ ទើបបានលុបចោលផែនការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល មានមូលដ្ឋានលើគោក Aegis Ashore នៅទីតាំងចំនួនពីរកន្លែង ក្នុងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ ដោយពោលសំដៅដល់ កិច្ចប្រជុំសម្ងាត់កាលពីថ្ងៃពុធ របស់ក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមជាអធិបតីដោយ លោកនាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថាការផ្តាច់ ទំនាក់ទំនងរវាងទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិត គឺជាភាពងាយរងគ្រោះ ដែលអាចបង្កការគំរាមកំហែង ដល់ការស្ទុះងើបឡើងវិញប្រសិនបើ វិនិយោគិនចង់បន្ថយហានិភ័យ។ ធនាគារកណ្តាលធំៗ នៅជុំវិញពិភពលោក បានចូលរួមចំណែកដល់ “ការបន្ធូរបន្ថយយ៉ាងច្រើន” នៃស្ថានភាពហិរញ្ញវត្ថុតាមរយៈ ការកាត់បន្ថយអត្រាការប្រាក់ និងការពង្រីកតារាងតុល្យការជាង ៦ ទ្រីលានដុល្លារអាមេរិករួមទាំង ការទិញទ្រព្យសម្បត្តិ ការប្តូររូបិយប័ណ្ណបរទេស និងកន្លែងផ្តល់ឥណទាន...
ភ្នំពេញ ៖ តាមរយៈអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបន្តក្រើនរំលឹកក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩។ ការក្រើនរំលឹកនេះក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩នាក់ទៀតបន្ទាប់ពីពួកគេបានធ្វើដំណើរត្រឡប់ មកពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងនៅព្រឹកថ្ងៃ២៧ មិថុនា។ លោកស្រី ឱ វណ្ណឌីន អ្នកនាំក្រសួងបានថ្លែងថា “សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគាំទ្រការ ប្រើប្រាស់ដំណើរការដោះស្រាយ វិវាទរបស់អង្គការពាណិជ្ជកម្ម ពិភពលោក WTO ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម រវាងកូរ៉េខាងត្បូង និងជប៉ុន។ ការអត្ថាធិប្បាយរបស់លោក David Stilwell ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូល បានបើកបណ្តឹងសារជាថ្មីប្រឆាំងនឹង ការរឹតត្បិតការនាំចេញរបស់តូក្យូ នៅឯអង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសកូរ៉េខាងត្បូង...
សេអ៊ូល៖ កូរ៉េខាងជើង ហាក់ដូចជារំលងមហាបាតុកម្ម ប្រចាំឆ្នាំប្រឆាំងនឹង សហរដ្ឋអាមេរិកក្នុងខួបលើកទី៧០ នៃសង្គ្រាមកូរ៉េនៅសប្តាហ៍នេះ ចំពេលមានភាពជាប់គាំង ក្នុងការចរចានុយក្លេអ៊ែរ និងការព្រួយបារម្ភទាក់ទង នឹងជំងឺឆ្លងកូវីដ-១៩។ កាលពីអតីតកាលកូរ៉េខាងជើង តែងតែប្រារព្ធពិធីប្រឆាំង នឹងសហរដ្ឋអាមេរិក។ ការប្រមូលផ្តុំគ្នានៅទីលាន គីម អ៊ីលស៊ុងនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២៥ មិថុនា នៃសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ប៉ុន្តែខ្លួនបានរំលង ព្រឹត្តិការណ៍នៅឆ្នាំ២០១៨...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាននាំយកមួកសុវត្ថិភាព វិទ្យុទាក់ទងនិងសម្លៀកបំពាក់ឈុត ទៅឧបត្ថម្ភដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់ កម្លាំងប្រជាការពារ និងអជ្ញាធរសង្កាត់លេខ៤ ដែលបានបំពេញភារកិច្ចកន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងសកម្មភាពដ៏អង់អាច ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្នុងការឈានទៅរកសន្តិភាព រួមជាមួយនឹងសារព្រមាន ដ៏ច្បាស់ដើម្បីរំលឹកដល់ជម្លោះ ដែលបានចាប់ផ្តើមកាលពី ៧ ទសវត្សរ៍មុន។ លោកបានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯពិធីរំលឹកខួប នៃសង្រ្គាមនៅមូលដ្ឋាន ទ័ពអាកាសសេអ៊ូល ដែលជាបរិវេណយោធា នៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ លោកបានចង្អុលបង្ហាញថា សង្គ្រាមរយៈពេល...
ភ្នំពេញ ៖ បញ្ហាស្ទះចរាចរណ៍ ការបើកបរលឿន ជែងគ្នា បញ្ហាដី ហុយ ខ្សាច់ជ្រុះធ្លាក់ ការចុចស៊ីប៉្លេយ៉ាងកងរំពង ពីរថយន្តធំៗ ដែលតែងតែកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ២១A ជាបញ្ហាអាទិភាពទីមួយដែលអាជ្ញាធរពាក់ព័ន្ធ និងអាជីវករកំពុងប្រកបអាជីវកម្ម ទាំងនេះ ត្រូវតែចូលរួមដោះស្រាយជាបន្ទាន់។ នេះជាប្រសាសន៍លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បញ្ហាក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២១A...