ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៣,៥៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨០,៣៥៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,១៧០នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៧...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការចែកអំណោយ ដល់ប្រជាការពារខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការយ៉ាងល្អ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ទាំងពីរប្រភេទ ដែលមានប៉ូលិស និងកងរាជអាវុធហត្ថ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ថ្លែងក្នុងពិធីប្រគល់អំណោយ ជូនបងប្អូន ប្រជាការពារខណ្ឌទាំង១៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ វិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុត នៅក្នុងប្រទេសដែលតែងតែទទួល បានការបោះឆ្នោតគាំទ្រ...
វ៉ាស៊ីនតោន៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនមនុស្សនៅសហរដ្ឋអាមេរិកដែលបានឆ្លងវីរុសកូវីដ១៩ កើនដល់ ១០ ដង ខ្ពស់ជាងចំនួនអ្នកឆ្លងមេរោគបច្ចុប្បន្ន ២,៤ លាននាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ាន់ស្មានរបស់លោក Robert Redfield នាយក CDC ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាននៅក្នុងការហៅតាមសន្និសីទគឺផ្អែកលើការធ្វើតេស្តអង្គបដិប្រាណ...
ហាណូយ៖ ផែនការដើម្បីសម្រួល ដល់ពាណិជ្ជកម្ម ក្នុងតំបន់ ដើម្បីជំរុញសេដ្ឋកិច្ច ដែលរងគ្រោះដោយជំងឺរាតត្បាត និងភាពតានតឹងជុំវិញ សមុទ្រចិនខាងត្បូង ដែលសំបូរទៅដោយធនធាន ត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន នៅថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ សហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធគយ ពាណិជ្ជកម្មថ្មី លើស្រាបៀរ សូកូឡា និងប្រេងអូលីវ ដែលនាំចូលពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃជម្លោះដ៏វែងឆ្ងាយនៃការឧបត្ថម្ភធន ដល់ក្រុមហ៊ុនផលិត យន្តហោះ Airbus ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកតំណាងពាណិជ្ជកម្ម អាមេរិកបាននិយាយថា ខ្លួនកំពុងពិចារណាលើពន្ធ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា បានឲ្យដឹងថា ប្រទេសជប៉ុនបានសម្រេចចិត្ត ក្នុងកាដាក់ឲ្យដំណើរការឡើងវិញ នូវជើងហោះហើរមួយចំនួនឡើងវិញ ហើយដែលក្នុងនោះ សំដៅទៅលើក្រុមអ្នកធ្វើដំណើរ ដើម្បីកិច្ចការងារជំនួញ។ ក្នុងនោះគេសង្កេតឃើញថា ជើងហោះហើរទី១ ដែលត្រូវបានរៀបចំឡើង ដោយសភាពាណិជ្ជកម្មជប៉ុន និងប្រទេសវៀតណាម ដើម្បីធ្វើដំណើរ ចេញពីអាកាសយានដ្ឋាន Narita ក្បែរទៅនឹងទីក្រុងតូក្យូ ទៅដល់ប្រទេសវៀតណាម...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានយល់ព្រមហើយ ថានឹងធ្វើការលុបចោលកម្មវិធី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ចំនួន២ ដ៏មានតម្លៃរបស់អាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ដែលកន្លងមកខ្លួនបានបញ្ជាក់ថា ដើម្បីប្រឈមមុខ ទៅនឹងសំពាធយោធា ដោយកូរ៉េខាងជើង។ ការប្រកាស ដែលត្រូវបានធ្វើឡើង រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Taro Kono បានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងត្រូវលុបចោល ហើយកម្មវិធីការពារជាតិមួយចំនួនទៀត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេសបារាំងនឹងចាប់ផ្តើម ធ្វើការប្រតិបត្តិការ ធ្វើតេស្តវិរុសកូវីដ១៩ ដ៏ធំមួយនៅទូទាំងប្រទេស។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីសុខាភិបាល លោក Olivier Veran ដោយលោកបានបញ្ជាក់ទៀតថា យុទ្ធនាការនេះ គឺមានគោលបំណងធំ ទៅលើក្រុមមនុស្សទាំងឡាយណា ដែលរស់នៅក្បែរតំបន់ឆ្លងបំផុត នៅទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីទប់ឲ្យជាប់...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញគម្រោងរបស់ខ្លួន បើកដំណើរការតំបន់ ដែលងាយរងគ្រោះដល់បរិស្ថាន នៅអាឡាស្កានក្នុងតំបន់អាក់ទិក ដើម្បីអភិវឌ្ឍផលិតប្រេង ដោយបង្វែផ្លាស់ប្តូរចោលនូវគម្រោង ក្នុងកាលជាច្រើនទសវត្សមួយចំនួន។ គម្រោងការណ៍ ដែលចេញដោយការិយាល័យ គ្រប់គ្រងដែនដីរបស់ក្រសួងមហាផ្ទៃនេះ បានដកហូតចោល នូវប្រព័ន្ធគ្រប់គ្រងសម័យ លោក អូបាម៉ា សម្រាប់ការកាន់កាប់ ផ្ទៃដីសហព័ន្ធដ៏ធំ នៅលើតំបន់ North...