ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ បើកតំបន់រសើបនៅអាក់ទិក ដើម្បីអភិវឌ្ឍប្រេង

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញគម្រោងរបស់ខ្លួន បើកដំណើរការតំបន់ ដែលងាយរងគ្រោះដល់បរិស្ថាន នៅអាឡាស្កានក្នុងតំបន់អាក់ទិក ដើម្បីអភិវឌ្ឍផលិតប្រេង ដោយបង្វែផ្លាស់ប្តូរចោលនូវគម្រោង ក្នុងកាលជាច្រើនទសវត្សមួយចំនួន។

គម្រោងការណ៍ ដែលចេញដោយការិយាល័យ គ្រប់គ្រងដែនដីរបស់ក្រសួងមហាផ្ទៃនេះ បានដកហូតចោល នូវប្រព័ន្ធគ្រប់គ្រងសម័យ លោក អូបាម៉ា សម្រាប់ការកាន់កាប់ ផ្ទៃដីសហព័ន្ធដ៏ធំ នៅលើតំបន់ North Slopeភាគខាងលិច ជាតំបន់អភិរក្សប្រេងជាតិ នៅអាឡាស្កា។

សេចក្តីថ្លែងការណ៍មួយ ចេញដោយអង្គការបរិស្ថាន និងជនជាតិដើមចំនួន១០ បាននិយាយប្រាប់យ៉ាងដូច្នេះថា “សហគមន៍នៅក្នុងតំបន់ បានប្រឈមមុខរួចទៅហើយ ចំពោះផលប៉ះពាល់ មិនអាចទទួលយកបាន លើសុខភាព សន្តិសុខចំណីអាហារ និងអធិបតេយ្យវប្បធម៌ ដោយសារតែសកម្មភាពឧស្សាហកម្ម ដែលកំពុងមានស្រាប់”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top