ព័ត៌មានអន្តរជាតិ

ជប៉ុនបើកជើងហោះហើរ មួយចំនួនឡើងវិញ សម្រាប់អ្នកធ្វើដំណើរ ដើម្បីជំនួញ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា បានឲ្យដឹងថា ប្រទេសជប៉ុនបានសម្រេចចិត្ត ក្នុងកាដាក់ឲ្យដំណើរការឡើងវិញ នូវជើងហោះហើរមួយចំនួនឡើងវិញ ហើយដែលក្នុងនោះ សំដៅទៅលើក្រុមអ្នកធ្វើដំណើរ ដើម្បីកិច្ចការងារជំនួញ។

ក្នុងនោះគេសង្កេតឃើញថា ជើងហោះហើរទី១ ដែលត្រូវបានរៀបចំឡើង ដោយសភាពាណិជ្ជកម្មជប៉ុន និងប្រទេសវៀតណាម ដើម្បីធ្វើដំណើរ ចេញពីអាកាសយានដ្ឋាន Narita ក្បែរទៅនឹងទីក្រុងតូក្យូ ទៅដល់ប្រទេសវៀតណាម តាមរយៈក្រុមហ៊ុនអាកាសចរ Vietnam Airlines។

ក្នុងនោះអ្នកជំនួញជនជាតិជប៉ុន ប្រមាណជា១៥០ បានធ្វើដំណើរ ជាមួយនឹងជើងហោះហើរមួយនេះ ហើយតាមផែនការពួកគេ នឹងមកដល់អាកាសយានដ្ឋាន Van Don ប្រទេសវៀតណាម ដោយឆ្លងកាត់ធ្វើតេស្តរកកូវីដ១៩ និងបន្តដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល២សប្តាហ៍ជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top