ព័ត៌មានអន្តរជាតិ

ជប៉ុនលុបចោល កម្មវិធីដាក់ពង្រាយ ប្រព័ន្ធមីស៊ីល២ របស់អាមេរិក

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានយល់ព្រមហើយ ថានឹងធ្វើការលុបចោលកម្មវិធី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ចំនួន២ ដ៏មានតម្លៃរបស់អាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ដែលកន្លងមកខ្លួនបានបញ្ជាក់ថា ដើម្បីប្រឈមមុខ ទៅនឹងសំពាធយោធា ដោយកូរ៉េខាងជើង។

ការប្រកាស ដែលត្រូវបានធ្វើឡើង រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Taro Kono បានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងត្រូវលុបចោល ហើយកម្មវិធីការពារជាតិមួយចំនួនទៀត ក៏នឹងត្រូវធ្វើការកែប្រែសជាថ្មីផងដែរ នៅពេលនេះ។ ការសម្រេចចិត្តដែលធ្វើឡើង ដោយជប៉ុនគឺតាំងតែពីថ្ងៃពុធ ហើយបន្តរដ្ឋាភិបាលក្រុងតូក្យូ នឹងធ្វើការពិភាក្សាជាមួយនឹងអាមេរិក ដើម្បីមើលថាតើការបង់ប្រាក់ នឹងអាចធ្វើឡើងដោយរបៀបណា ក្នុងលក្ខខណ្ឌមួយនេះ។

លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្តទៀតថា ប្រទេសជប៉ុននឹងចាប់ផ្តើមធ្វើការពិភាក្សា និងស្វែងរកវិធីថ្មីដែលប្រសើរជាងនេះ ដើម្បីទប់ទល់ទៅនឹងការគម្រាមកំហែង ដោយប្រទេសកូរ៉េខាងជើងជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top