ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានថ្លែងកាលពីថ្ងៃសុក្រថា មេដឹកនាំអាល់កៃដា នៅក្រុង Islamic Maghreb ត្រូវបានសម្លាប់ដោយកងកម្លាំង បារំាងនៅតំបន់ភាគខាងជើង ប្រទេសម៉ាលី ។ រដ្ឋមន្ត្រីការពារជាតិ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឆ្លៀតពេលពីការងារ ក្នុងអង្គភាព ចុះទៅពិនិត្យនិងជំរុញការសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឲ្យឆាប់រួចរាល់តាមការកំណត់ ដែលអាគារនេះ បានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៩។...
សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង បានជំរុញប្រជាជនរបស់ខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីពីបរទេស ដោយថាការជំរុញរបស់ប្រទេសនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដោយគ្មានជំនួយពីខាងក្រៅ មិនត្រូវបានកំណត់ដោយ“ ភាពផ្តាច់មុខ” នោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” ជាញឹកញាប់ចាប់តាំងពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានលេីកឡេីងកាលពីខែធ្នូថា លោករំពឹងថានឹងមិនមានការកាត់បន្ថយ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ ហើយបានអំពាវនាវឱ្យមាន “របកគំហើញថ្មី” ដើម្បីដោះស្រាយបញ្ហាប្រឈម។...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌ របស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម និងកិច្ចការសមុទ្រ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។ ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នៅតែបន្តជម្រុញឱ្យកូរ៉េខាងត្បូង បង្ហាញភាពបត់បែន ក្នុងការចរចា អំពីការចែករំលែកតម្លៃនៃវត្តមាន របស់កងទ័ពអាមេរិកនៅទីនោះ។ សម្ព័ន្ធមិត្តបានព្យាយាម អស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសថ្មី ដោយបញ្ជាក់ថាតើកូរ៉េខាងត្បូង នឹងចូលរួមវិភាគទានចំនួនប៉ុន្មាន ក្នុងការរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។ ការចរចាបានឈានដល់ ភាពស្រពិចស្រពិល ចំពេលដែលសហរដ្ឋអាមេរិក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩ នៅក្នុង ប្រទេសប្រេស៊ីល បានកើនឡើងដល់៣៤.០២១នាក់ បន្ទាប់ពីក្រសួងសុខាភិបាល របស់ខ្លួន បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកស្លាប់ថ្មី ចំនួន១.៤៣៧នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកស្លាប់សរុបច្រើនបំផុត លំដាប់លេខ៣...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថានឹងលុបចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ជាលើកដំបូង នៅក្នុងវិធានការណ៍ជាបន្តបន្ទាប់ ដោយកំហឹងចំពោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូន មកពីប្រទេសកូរ៉េខាងត្បូង សូម្បីតែបន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាហាមឃាត់យុទ្ធនាការ ខិតប័ណ្ណបែបនេះក៏ដោយ។ នាយកដ្ឋានរណសិរ្សបង្រួបបង្រួម (UFD) ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិថា បើចង់ទាមទារ យកទឹកដីកម្ពុជា ក្រោមមកធ្វើកម្មសិទ្ធិខ្មែរវិញ គឺអត់បានឡើយ ខណៈបារាំង កាត់ដីខ្មែរឲ្យទៅវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ លោក សុខ ឥសាន បានថ្លែងបែបនេះ ក្រោយពីអាស៊ីសេរី...