បរទេស៖បុគ្គលពីររូប ដែលបានដឹងរឿង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិន នាពេលថ្មីៗនេះ បានស្នើឲ្យក្រុមហ៊ុន កម្មសិទ្ធិរដ្ឋរបស់ខ្លួនទាំងអស់ ផ្អាកទិញយកសណ្ដែកសៀង និងសាច់ជ្រូក ពីសហរដ្ឋអាមេរិក។ មនុស្សទាំងពីររូបនោះ បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ប្រទេសចិន អាចនឹងត្រឡប់ជាបញ្ជាទិញកាន់តែច្រើនឡើង រួមមានទាំងទំនិញកសិកម្មអាមេរិកបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើការចាត់វិធានការបន្ថែមទៀត។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ នៅថ្ងៃច័ន្ទនេះបាននិយាយថា លោកនឹងដាក់ពង្រាយយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិ ក្នុងចំនួនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់តាមដងផ្លូវ ខណៈការតវ៉ាប្រឆាំងនឹង ភាពសាហាវឃោរឃៅរបស់ប៉ូលីស បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំបាននិយាយនៅក្នុងសួនច្បារ នៅសេតវិមាន ខណៈដែលគ្រាប់បែកដៃបានផ្ទុះឡើងនៅឧទ្យាន...
បរទេស៖ ក្រុមហ៊ុនផលិតឱសថកូរ៉េខាងត្បូង Celltrion តាមសេចក្តីរាយការណ៍ បានប្រកាសលទ្ធផលវិជ្ជមានពីការសិក្សាអំពីការព្យាបាលប្រឆាំងវីរុសថ្មី សម្រាប់មេរោគកូវីដ១៩ នៅថ្ងៃចន្ទនេះ ដោយរាយការណ៍ពីការកាត់បន្ថយ១០០ដងក្នុងបន្ទុកជម្ងឺ នៅក្នុងដំណើរតេស្តសាកល្បងលើសត្វ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីប្រកាសព៍័ត៌មានថ្មី ដែលចេញនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតឱសថមានមូលដ្ឋានក្នុងទីក្រុង Incheon បាននិយាយប្រាប់ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងព្យាបាលដំបូងលើមនុស្ស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើតាមប្រភពដែលស្និត បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅលើទំព័រហ្វេសប៊ុកសាធារណៈ (FB) កាលពីថ្ងៃសុក្រលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានចុះទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្យាបាលតម្រងនោមភ្នំពេញ ។ កាយវិកាដ៏សប្បុរសនិងការយកចិត្តទុកដាក់ របស់មេបញ្ជាការរូបនេះ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងសរុបចំនួន៣២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខា លើកិច្ចព្រៀងហិរញ្ញប្បទាន ឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។...
ភ្នំពេញ៖ ស្របពេលស្ថានការណ៍ កំពុងច្របូកច្របល់ និងហានិភ័យដែលអាចកើតមាន ពីបាតុកម្មតវ៉ាកំពុងរីក រាលដាល កាន់តែមានភាពហិង្សា នៅតាមបណ្ដាទីក្រុងនានាក្នុងសហរដ្ឋអាមេរិកនោះ ស្ថានទូតកម្ពុជា ប្រចាំនៅអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់កំពុងរស់នៅ ស្នាក់នៅ និងសិក្សានៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន ។ បាតុកម្មតវ៉ានេះ បានផ្ទុះឡើងក្រោយពេលបុរសស្បែកខ្មៅលោក George Floyd...
បរទេស៖ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកទាំងស្រុងរបស់ទ័ពជើងទឹកចិន កំពុងតែធ្វើការសាកល្បងនៅសមុទ្រ ដើម្បីតេស្តអាវុធនិងសម្ភារៈផ្សេងៗ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការហ្វឹកហាត់បុគ្គលិកលើនាវា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យយោធាចិន លោក Ren Guoqiang បាននិយាយប្រាប់ថា សមយុទ្ធនេះ គឺកំពុងតែត្រូវធ្វើឡើងតាមការគ្រោងទុក...
បរទេស៖ ការតវ៉ានៅល្ងាចថ្ងៃអាទិត្យនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ហាក់ដូចជាការជួបជុំគ្នាដ៏ធំបំផុតសម្រាប់ជនរងគ្រោះគឺលោក George Floyd នៅឌីស៊ី។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន ទល់មុខរបង ដែលបំបែកពួកគេចេញពីខ្សែប៉ូលីស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កំពុងព្យាយាមរារាំងក្រុមអ្នកតវ៉ាពីការចូលទៅកាន់សេតវិមានម្តងទៀត ជាមួយនឹងការប៉ះទង្គិចគ្នាជាញឹកញាប់រវាងមន្រ្តី និងក្រុមបាតុករ។ អគ្គិភ័យជាច្រើនត្រូវបានដុតនៅមុខសេតវិមានដោយក្រុមបាតុករ។ ចំណែកទូរទស្សន៍ Fox...