ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃទី២០ ឧសភា រហូតដល់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២០ អ្នកដំណើរជនជាតិខ្មែរ និងជនបរទេស មកកាន់កម្ពុជា តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើតេស្ត យកសំណាកពិនិត្យរកមេរោគកូវីដ១៩ ជិត៧០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៩,៣៤០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៥៣,៦៥៤នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,១៩៥នាក់ ។...
សមាគមស្វាយ កំពង់ស្ពឺចេញលិខិតថ្លែង អំណរគុណរាជរដ្ឋាភិបាល ដែលរកទីផ្សារនាំចេញទៅចិន
ភ្នំពេញ៖លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា បានទស្សន៍ទាយថា សម្រាប់ការចរចាប្រាក់ឈ្នួល កម្មករឆ្នាំ២០២១ខាងមុខ នឹងកាន់តែតានតឹងជាងបណ្តាឆ្នាំមុនៗ ។ ការលើកឡើងរបស់លោកនេះ ក្រោយក្រសួងការងារ និងបណ្តុះបណ្តាញវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះបានប្រកាស កាលបរិច្ឆេទចរចា ប្រាក់ឈ្នួលកម្មករដែលចាប់ផ្តើមជាដំណាក់កាលចាប់ពីខែកក្កដាទៅ។ ការចរចាប្រាក់ឈ្នួល២០២០លទ្ធផលគឺកម្មករទទួលបាន១៩០ដុល្លារក្នុងមួយខែ។ បើតាមហ្វេសប៊ុកលោកប៉ាវ ស៊ីណា រដូវកាលចរចា ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង កំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំពីការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅពេលសួរថាតើក្រុងសេអ៊ូល ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នជាមួយក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងថា “មែនយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកគ្រប់ពេល ខ្ញុំជឿថាការប្រាស្រ័យទាក់ទងបែបនេះ គឺជាតួនាទីសំខាន់មួយរបស់ក្រសួងការបរទេស” ។ កូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងកាត់ផ្តាច់ រាល់បណ្តាញទំនាក់ទំនងជាមួយខាងត្បូង ដោយខឹងទីក្រុងសេអ៊ូល ចំពោះការខកខាន មិនបានបញ្ឈប់អ្នករត់ចោល ជួរកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ៕...
យូអិន៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានសម្តែង ការព្រួយបារម្ភចំពោះកង្វះខាត ស្បៀងអាហាររបស់ប្រទេសកុម្មុយនិស្តដោយថា ការបិទព្រំដែនរបស់ប្រទេសនេះ ដោយសារតែមេរោគថ្មីនេះ បានធ្វើឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ ។ លោក Tomas Ojea Quintana បានជម្រុញឱ្យអង្គការ សហប្រជាជាតិ ពិចារណាឡើងវិញនូវទណ្ឌកម្ម ដែលបានដាក់លើប្រទេស នេះដោយលើកឡើងពីរបាយការណ៍អំពីការកើនឡើងនៃចំនួនប្រជាជនគ្មាន ផ្ទះសម្បែង និងការកើនឡើងនូវតម្លៃថ្នាំនៅកូរ៉េខាងជើង។...
ភ្នំពេញ៖ លោកស្រី Carine Salerno ភារធារីនៃប្រទេសស្វីស (Switzerland) ប្រចាំកម្ពុជាបានអញ្ជើញមកគេហដ្ឋាន របស់លោក កឹម សុខា ដេីម្បីជម្រាបលា ក្នុងការបញ្ចប់បេសកកម្មការទូតរបស់លោកស្រី នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ បើតាមហ្វេសប៊ុក លោក កឹម សុខា ក្នុងឱកាសនោះដែរ ភាគីទាំង២បាន សំណេះសំណាល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគាំទ្រចំពោះការចែក រំលែកនូវបទពិសោធន៍ ផ្សេងៗដែលកម្ពុជាទទួលបាន នៅក្នុងដំណើរ ការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រងរដ្ឋបាលថ្នាក់ ក្រោមជាតិ ទៅភាគី ប្រទេស ទីម័រខាងកើត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកអើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស...
ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បីទទួលបានការណែនាំ ក្រោយច្រៀងមាន អត្ថន័យប៉ះពាល់ដល់សីលធម៌...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ AFP របស់ប្រទេសបារាំង បានចុះផ្សាយកាល ពីថ្ងៃអង្គារ ទី០៩ ខែមិថុនានេះថា នៅពេលបច្ចុប្បន្ននេះ ម្ចាស់គណនីបណ្តាញសង្គម មួយចំនួននៅបណ្តាប្រទេសក្នុងតំបន់អាស៊ី កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើគេហទំព័ររបស់ខ្លួន ស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19 ដែលនាំអោយមានការ ភ័យខ្លាច និងភាន់ច្រឡំ ពាក់ព័ន្ធនឹងមនុស្សឆ្លង ឬមនុស្សបាត់បង់ជីវិត ដោយសារវីរុសនេះ ។ ជាឧទាហរណ៍...