កម្សាន្ត

ក្រសួងវប្បធម៌ ហៅអ្នកនិពន្ធ និងអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» មកណែនាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បីទទួលបានការណែនាំ ក្រោយច្រៀងមាន អត្ថន័យប៉ះពាល់ដល់សីលធម៌ សង្គម។

ការកោះហៅយកមកណែនាំអប់រំនេះបន្ទាប់ពីបទចម្រៀង «កណ្តៀវអូនស្រួយ» បានបង្កប់ អត្ថន័យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ យ៉ាងណាមិញបន្ទាប់ ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយដែរ។

ជុំវិញបញ្ហាទាំងនេះលោក អ៊ិច ចន្ថា ដែលបាននិពន្ធបទច្រៀងទាំងនេះ ក៏បានទទួល ស្គាល់កំហុសនិងបានសរសេរ កិច្ចសន្យាថានឹងមិននិពន្ធ បទចម្រៀងដែលបង្កឲ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិ តទៅទៀតឡើយ៕

To Top