ហ្សឺណែវ ៖ ប្រធានអង្គការ សុខភាពពិភពលោក កំពុងបញ្ជូនក្រុមមួយ ទៅប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេត ពីប្រភពដើម នៃមេរោគឆ្លងកូវីដ-១៩។ លោក Tedros បានលើកឡើងថា“ យើងអាចប្រយុទ្ធប្រឆាំង នឹងវីរុសបានកាន់តែប្រសើរ នៅពេលដែលយើងដឹងអ្វីៗទាំងអស់ អំពីវីរុសរួមទាំងរបៀប ដែលវាចាប់ផ្តើម” យើងនឹងបញ្ជូនក្រុមមួយ នៅសប្តាហ៍ក្រោយទៅកាន់ប្រទេសចិន ដើម្បីត្រៀមលក្ខណៈនោះ ។...
The 36th Association of Southeast Asian Nations (ASEAN) Summit and related conferences took place on 26 June, 2020, at the Hanoi International...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ៣,២៣លានដុល្លារ ដល់កម្ពុជាសម្រាប់ គម្រោងអាហារូបកណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS)។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ គម្រោងនេះមានគោលដៅ ដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងការអភិវឌ្ឍនៅកម្ពុជាគាំទ្រដល់រដ្ឋាភិបាល វ័យក្មេងដែលរំពឹងថា នឹងក្លាយជាអ្នកដឹកនាំ ក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រ...
បរទេស៖ ស្ថាប័នហិរញ្ញវត្ថុចិនជាច្រើន ដែលភាគច្រើនទុកចិត្ត លើក្រុមហ៊ុនបានផ្តល់ប្រាក់កម្ចី ២០ ពាន់លានយ័ន (២,៨ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដល់ក្រុមហ៊ុន Wuhan Kingold Jewelry Inc ដែលមានមាសសុទ្ធ ជាគោលការណ៍បញ្ចាំ និងគោលនយោបាយធានារ៉ាប់រង ដើម្បីទូទាត់រាល់ការខាតបង់។ យោងតាមសារព័ត៌មាន Asian...
ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញក៏ដូចជា បំផុសចលនាឲ្យប្រជាពលរដ្ឋដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត។ ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកវេង សាខុន បានថ្លែងថា “សូមបំផុសចលនាដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត ដែលងាយនឹងជួបហានិភ័យដល់ផលដំណាំ របស់បងប្អូនប្រជាពលរដ្ឋ”។ ក្នុងឱកាសនោះលោកក៏បានអំពាវនាវ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ស្ថានីយវារីអគ្គីសនីដ៏ធំមួយ ដែលមានឈ្មោះថា Wudongde Hydropower Station ដែលនៅព្រំដែននៃខេត្តស៊ីឈួន និងខេត្តយូណាន ស្ថិតនៅភាគនីរតីរបស់ប្រទេសចិន បានបើកដំណើរការហើយ ។ នេះជាបណ្តាញចែកចាយអគ្គីសនី របស់អង្គភាពស្ថានីយវារីអគ្គីសនី ដែលបានបើកឲ្យដំណើរការកាលពីថ្ងៃចន្ទ ។...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការព្រមានដល់អាជ្ញាធរ មូលដ្ឋានដែលមានតួនាទី ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃ ឲ្យមានការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានឲ្យក្រុមជនខិលខូចនោះទេ។ ក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រោយពីស្មោះស្ម័គ្ររួមមេត្រីអស់រយៈពេលជាច្រើនឆ្នាំ របស់យុវជនយឹម ស៊ីណន ជាមួយអតីតមេបក្សប្រឆាំងលោក សម រង្ស៊ីនោះ ឥឡូវអតីតយុវជន ប្រចាំប្រទេសកូរ៉េរូបនេះបានចេញសារផ្លែផ្កាឌឺដងទៅលោក សម រង្ស៊ីឥតសំចៃមាត់ ដោយពោលពាក្យលោក សម រង្ស៊ីចាញ់បោកលោកអេង ឆៃអ៊ាង។ លោកលើកឡើងក្នុងហ្វេសប៊ុកកាលពីថ្ងៃ៣០ មិថុនាថា អស់រយៈពេលជាង២៥ឆ្នាំមកនេះ លោកប្រធាន សម រង្ស៊ី...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ដោយភាគីទាំងពីរ ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស នៅក្នុងបញ្ហាហុងកុង របស់ប្រទេសចិន។ លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងចិន – អេហ្ស៊ីប...
ភ្នំពេញ ៖ លោក យឹម ស៊ីណន អតីតយុវជនគណបក្សសង្រ្គោះជាតិដែលបច្ចុប្បន្នបានប្រកាសបង្កើតគណបក្សនយោបាយដែរនោះបានលើកជាចំងល់ថា លោកអេង ឆៃអ៊ាងមនុស្សជំនិតលោក សម រង្ស៊ី ហេតុអ្វីបានចេះតែនិយាយដុតរោលរុញឲ្យអតីតសមាជិកបក្សចាញ់បោកខ្លួនរហូតដល់ចូលគុក។ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះលោកលើកឡើងថា ចេះតែឆ្ងល់ អាមាត្យ អេង (អេង ឆៃអ៊ាង)និងអាមុីអាថោងថ្លែងពេញៗមាត់ថា រាល់សំដីអ្នកនៅក្នុងស្រុកយកជាការមិនបានទេ ព្រោះគ្មានសេរីភាពស្ថិតក្រោមការគំរាមកំហែងរបស់សម្តេចតេជោ ហ៊ុន...