នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។ កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០...
បច្ចុប្បន្នភាព លោក Zhang Jun អគ្គរដ្ឋទូត របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើសន្ធិសញ្ញាគ្រប់គ្រង ពាណិជ្ជកម្មអាវុធ (Arm Commercial Treaty) ដែលហៅកាត់ថា ACT ជាស្ថាពរហើយ កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលធ្វើអោយចិន ក្លាយជាប្រទេសទី១០៧...
បរទេស៖ មន្ត្រីសេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចរដ្ឋផ្លរីដាខាងត្បូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិនិត្យមើលភាពជឿនលឿនទៅមុខ នៃប្រតិបត្តិការប្រឆាំងគ្រឿងញៀន នៅតំបន់ការ៉ាប៊ីន។ តាមចេញផ្សាយព័ត៌មានមួយ ពីកាសែត UPI បានឲ្យដឹងថា សេតវិមានបាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចនេះ នឹងប្រើប្រាស់សម្រាប់បង្ហាញ ពីវិធីសាស្ត្រឥតឈប់ឈរទាំងស្រុង...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញ រវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង មានការធ្លាក់ចុះជាខ្លាំង ក្រោយពីមានរលកទីពីរ នៃមេរោគកូរ៉ូណា នៅក្នុងទីក្រុងប៉េកាំង និងតំបន់នៅជុំវិញ។ ទីភ្នាក់ងារ សារព័ត៌មានផ្លូវការកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញនេះថា រថយន្តធុនធំ ដែលដឹកជញ្ជូនទំនិញ ចេញពីប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង នៅតាមទីក្រុងដាន់ដុង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពសងថ្ងៃឈប់សម្រាក ដល់ ប្រជាពលរដ្ឋទូទាំងប្រទេសវិញ បន្ទាប់ពីបានផ្អាកការឈប់ សម្រាកនេះ កាលពីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។ នេះបើយោងតាម AKP ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅថ្ងៃទី៨...
ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ ទូតកម្ពុជា ដែលជាប្រធានចប់អាណត្តិ បានផ្ទេរតំណែង ជូនទៅទូតសិង្ហបុរី ដែលជាប្រធានថ្មី នៃគណៈកម្មាធិការអាស៊ាន នៅទីក្រុងសេអ៊ូល (ACS) នាបន្ទប់ប្រជុំ របស់ស្ថានទូតកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាម ហ្វេសប៊ុក លោក ឡុង...
ភ្នំពេញ៖លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា បើសិនជាគ្មានបញ្ហាអ្វីប្រែប្រួលទេនោះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើដំណើរ ទៅទីក្រុងប៉េកាំង ប្រទេសចិន មុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើជាអធិបតីភាព នៃការចុះហត្ថលេខា បញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន។ ក្នុងសន្និសីទសារព័ត៌មានមាន ស្ដីពីស្ថានភាពសេដ្ឋកិច្ចអំឡុងវិបត្តិកូវីដ១៩ នៅថ្ងៃនេះ...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក បានជូនដំណឹង ដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ អំពីការដកខ្លួនចេញពីអង្គការ សុខភាពពិភពលោក WHO។ លោកថា “ជាចម្លើយទៅនឹងសំណួរ ដែលទទួលបានឥឡូវនេះ ខ្ញុំអាចនិយាយបានថានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានជូនដំណឹងដល់ អគ្គលេខាធិការ ក្នុងឋានៈជារដ្ឋលេខាធិការ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ជំនួយហិរញ្ញប្បទានមកដល់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺនេះចប់សព្វគ្រប់។នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយ ដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី៧...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី៨ កក្កដានេះ បានឲ្យដឹងថា កម្ចីទាំងនេះនឹងជួយដល់ ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា...