ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងធ្វើទស្សនកិច្ច ទីបញ្ជាការភាគខាងត្បូង ផ្តោតលើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀន

បរទេស៖ មន្ត្រីសេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចរដ្ឋផ្លរីដាខាងត្បូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិនិត្យមើលភាពជឿនលឿនទៅមុខ នៃប្រតិបត្តិការប្រឆាំងគ្រឿងញៀន នៅតំបន់ការ៉ាប៊ីន។

តាមចេញផ្សាយព័ត៌មានមួយ ពីកាសែត UPI បានឲ្យដឹងថា សេតវិមានបាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចនេះ នឹងប្រើប្រាស់សម្រាប់បង្ហាញ ពីវិធីសាស្ត្រឥតឈប់ឈរទាំងស្រុង នៃរដ្ឋបាលរបស់លោក ក្នុងដំណើរទប់ស្កាត់ ការរត់ពន្ធគ្រឿងញៀន ចូលក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងខែមេសា រដ្ឋបាលលោក ត្រាំ បានប្រកាសថា ខ្លួននឹងបង្កើនប្រតិបត្តិការ ប្រឆាំងគ្រឿងញៀន នៅអឌ្ឍគោលភាគខាងលិច ហើយប្រតិបត្តិការ ដែលរួមមានទាំងការបញ្ជូន កងកម្លាំងទ័ពអាកាស ទៅប្រទេស Curacao និងបញ្ជូនកងទ័ពជើងគោក ទៅប្រទេសកូឡំប៊ី ក៏ដោយជាប្រតិបត្តិការ នៅតំបន់ការ៉ាប៊ីន និងប្រទេសវេណេស៊ុយអែឡានោះ ជាលទ្ធផលបានរឹបអូស សរុបបានជាង១ពាន់លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង

To Top