ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 លោក Tawivilp Visanuyothin បាននិយាយថាមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) មានការព្រួយបារម្ភថា ការធ្វើដំណើរយ៉ាងច្រើន របស់ប្រជាជនថៃ ដែលរំពឹងថានឹងធ្វើដំណើរ ទៅកាន់ផ្ទះខេត្តរបស់ពួកគេ ក្នុងអំឡុងពេលវិស្សមកាលដ៏យូរនៅថ្ងៃទី ៤-៧ ខែកក្កដាខាងមុខ អាចនាំឱ្យមានការកើនឡើងថ្មី នៃការឆ្លងមេរោគ Covid-19...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ អនុម័តច្បាប់ដាក់ពិន័យប្រទេសចិន ជុំវិញការដាក់ច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង ហើយនឹងបញ្ជូនសេចក្តីព្រាងច្បាប់នោះ ទៅឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាជាច្បាប់ផ្លូវការ។ ដោយមានការគាំទ្រ ពីសមាជិកព្រឹទ្ធសភា លោក . Pat Toomey និងលោក Chris Van...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តធ្វើការព្រមានលើមានមន្រ្តីខិលខូចណា នៅតែបន្តឃុបឃិតគ្នាយកដីរដ្ឋនិងរំលោភយកដីរបស់ប្រជាពលរដ្ឋ នឹងត្រូវប្រឈមជាមួយការដកហូតមុខតំណែងចោល និងបណ្ដេញចេញពីគណបក្ស ប្រជាជនកម្ពុជាភ្លាមៗ គឺមិនបណ្តែតបណ្តោយឡើយ។ ការប្រកាសរបស់សម្តេចតេជោ ក្រោយមានការ ទាក់ទិនបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ជាមួយអ្នកមានអំណាច និងអាជ្ញាធរខេត្ត។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការ យ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិ យ៉ាងណាក៏ដោយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធាននៃវិទ្យាស្ថានសហភាពអ៊ឺរ៉ុបចំនួន៣រូបនឹង ត្រូវជួបគ្នាជាមួយ នឹងអធិកាបតីលោកស្រី Angela Merkel នៅសប្តាហ៍នេះដើម្បីពិភាក្សាអំពី បញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅក្នុងប្លុកនេះនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមាន ភាពរស់រវើកឡើងវិញ តាមរយៈការបន្ថយបំណុល។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen បានធ្វើការផ្ញើលិខិត អញ្ជើញ David Sassoli ប្រធាននៃសភាអ៊ឺរ៉ុបលោក...
ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនងើយឆ្ងលសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយ មន្ដ្រីអតីតបក្សប្រឆាំងចេញពីណានោះ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយ ថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញពីមជ្ឈដ្ឋានប្រឆាំងហ្នឹងឯង។ នាពេលថ្មីៗនេះ...
វ៉ាស៊ីនតោន៖ការធ្វើពហិការរបស់ អ្នកផ្សាយពាណិជ្ជកម្មលើ Facebook បានឈានដល់យុទ្ធនាការសកម្មជនឌីជីថលពិភពលោក មួយដែលមានគោលបំណងទប់ស្កាត់ មាតិកាស្អប់ខ្ពើម និងជាតិពុលនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស ប៉ុន្តែផលប៉ះពាល់របស់វា នៅតែមិនទាន់ច្បាស់។ ការផ្លាស់ប្តូរដែលមិនធ្លាប់មាន ពីមុនមកត្រូវបានចូលរួមដោយ ក្រុមហ៊ុនធំ ៗ ដូចជា Unilever Starbucks Levis និង Coca-Cola ព្រមទាំងក្រុមហ៊ុន ជិត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េថា ប្រទេសកូរ៉េខាងជើង បានរារាំងមេរោគកូរ៉ូណា មិនឲ្យមានផ្លូវឆ្លងចូលមកក្នុងប្រទេសបាន នេះបើតាមសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើងនោះលោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានធ្វើការទប់ស្កាត់យ៉ាងហ្មត់ចត់ មិនឲ្យមេរោគដ៏សាហាវមានផ្លូវឆ្លងចូលបាន និងរក្សាស្ថានភាពប្រឆាំងការរាតត្បាតឆ្លងបានយ៉ាងខ្ជាប់ខ្ជួន បើទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក...
បរទេស៖ មន្ត្រីនាំពាក្យរបស់អង្គការ ថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងពេលថ្មីៗនេះថា អ្នកជំនាញកំពុងតែ ធ្វើការស៊ើបអង្កេតហេតុការណ៍ ដែលកើតឡើងមួយ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់ប្រទេសអ៊ីរ៉ង់។ លោក Behrouz Kamalvandi បាននិយាយប្រាប់ថា ឧប្បត្តិហេតុនោះ បានធ្វើឲ្យខូចខាតដល់ខ្ទម កំពុងសាងសង់នៅបរិវេណអគារនោះ...