ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជនរស់នៅឲ្យចេញផុតពីផែនទីគម្របព្រៃឈើ ។ សម្តេចបន្តថា “ត្រូវទុកឲ្យប្រជាជនរស់នៅផង …. កុំតែកាត់ដីទៅលក់ឲ្យឯកជន “។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ខៀវ...
ភ្នំពេញ ៖ លោក កឹម សុខា បានលើកឡើងថា លោកពិតជារីករាយនៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរ បានសុខបានចម្រើន និងប្រទេសជាតិមានកិត្តយសកេរ្តិ៍ឈ្មោះល្អ។ លោកថា «ខ្មែរ ជាពូជសាសន៍ខ្ញុំ ជាបងប្អូនរួមឈាមខ្ញុំ ជាចៅហ្វាយខ្ញុំ ជាអ្នកមានគុណរបស់ខ្ញុំ។ ឆន្ទៈខ្ញុំគឺគោរព ស្រឡាញ់ បម្រើខ្មែរ ប្រាថ្នារួមរស់ជាមួយខ្មែរលើទឹកដីខ្មែរ ដោយគ្មានការរើសអើង មិនយកខ្មែរជាសត្រូវ មិនគុំកួនសងសឹក...
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញប្រកាសអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅរឿង «ដំណើផ្សងព្រេងរបស់ក្មេងកង្វាល ស្រុកស្រែនៅកម្ពុជា The Journey of a Cambodian Cowboy » ដើម្បីប្រើប្រាស់ជាឯកសារសម្រាប់ជាអំណានបន្ថែម។ និស្សិត យ៉ុន រឿយ ដែលជាម្ចាស់ស្នាដៃសៀវភៅខាងលើនេះបានគោរព ថ្លែងអំណរគុណ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ សន្និសីទនេះ មានគោលបំណង ជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះផងដែរ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណៈនៅសល់អ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាល៕ដោយ៖ធី លីថូ
ប៉េកាំង៖ គណបក្សនយោបាយបរទេសជាង ១០០ បក្សនៅទូទាំងពិភពលោក បានអបអរសាទរអគ្គលេខាធិការគណៈកម្មាធិការ កណ្តាលបក្សកុម្មុយនិស្តចិនលោក ស៊ី ជិនពីង និងគណៈកម្មាធិការមជ្ឈិមបក្ស ស៊ី ភី ស៊ី ក្នុងខួបលើកទី ៩៩ របស់គណបក្ស ដោយលើកតម្កើង ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្លួន និងសមិទ្ធិផលដ៏អស្ចារ្យដែលចិន ទទួលបាន។ នៅក្នុងសាររបស់បណ្ដាបក្សនយោបាយបរទេស ដែលត្រូវបានផ្ញើទៅនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នាពេលថ្មីៗនេះភាគីនានាបានបង្ហាញជំនឿថា...
ភ្នំពេញ៖ ទាក់ទិនបញ្ហាដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរះបញ្ហានេះ និងធ្វើការវះកាត់មន្រ្តីពុករលួយ ដែលពាក់ព័ន្ធ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន មុនពេលចាប់ផ្តើមសម័យប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី...
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។ របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា៖ ១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច លើជំងឺកូវីដ-១៩ ដោយទាមទារ ឲ្យមានការបញ្ឈប់ជាបន្ទាន់ នូវអរិភាពនៅក្នុងគ្រប់ស្ថានភាពទាំងអស់ នៅក្នុងរបៀបវារៈរបស់ខ្លួន។ ដំណោះស្រាយលេខ ២៥៣២ ដែលទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិកទាំង ១៥ រូបនៃក្រុមប្រឹក្សានេះ សូមអំពាវនាវដល់គ្រប់ភាគីជម្លោះ ប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមជាបន្ទាន់ ក្នុងការផ្អាកសកម្មភាព មនុស្សធម៌យូរអង្វែង យ៉ាងហោចណាស់រយៈពេល ៩០ ថ្ងៃជាប់ៗគ្នា...
សេអ៊ូល៖ ក្រសួងការបរទេសថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣ លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី នៅចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាស នៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទក្រុងប្រ៊ុចសែល លើកទី ៤...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្ដែងក្ដីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាម្តងទៀត នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងគោលបំណង ធ្វើឱ្យដំណើរការសន្តិភាពកូរ៉េឡើងវិញ។ ការិយាល័យ...