ព័ត៌មានជាតិ

កឹម សុខា ៖ ខ្ញុំរីករាយណាស់ នៅពេលដែលឃើញខ្មែរបានសុខ

ភ្នំពេញ ៖ លោក កឹម សុខា បានលើកឡើងថា លោកពិតជារីករាយនៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរ បានសុខបានចម្រើន និងប្រទេសជាតិមានកិត្តយសកេរ្តិ៍ឈ្មោះល្អ។

លោកថា «ខ្មែរ ជាពូជសាសន៍ខ្ញុំ ជាបងប្អូនរួមឈាមខ្ញុំ ជាចៅហ្វាយខ្ញុំ ជាអ្នកមានគុណរបស់ខ្ញុំ។ ឆន្ទៈខ្ញុំគឺគោរព ស្រឡាញ់ បម្រើខ្មែរ ប្រាថ្នារួមរស់ជាមួយខ្មែរលើទឹកដីខ្មែរ ដោយគ្មានការរើសអើង មិនយកខ្មែរជាសត្រូវ មិនគុំកួនសងសឹក និងដោយអហិង្សា។ ខ្ញុំរីករាយណាស់ នៅពេលដែលឃើញខ្មែរបានសុខបានចម្រើន មានកិត្តយសកេរ្តិ៍ឈ្មោះល្អ”។

លោកបន្តថា លោកឈឺចាប់នៅពេលដែលឃើញខ្មែរ កាប់សម្លាប់គ្នា ជេរប្រមាថគ្នា ចោទប្រកាន់មួលបង្កាច់គ្នា សងសឹកបំផ្លាញគ្នា ជាពិសេសខ្មែរបែកបាក់គ្នា មិនអាចរួបរួមជាតិបាន។

នេះបើតាមហ្វេសប៊ុកលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បង្ហាញក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ កក្កដា ៕

To Top