ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអប់រំ អនុញ្ញាតឲ្យបោះពុម្ពផ្សាយសៀវភៅរឿង «ដំណើផ្សងព្រេងរបស់ក្មេង កង្វាលស្រុកស្រែនៅកម្ពុជា “

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញប្រកាសអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅរឿង «ដំណើផ្សងព្រេងរបស់ក្មេងកង្វាល ស្រុកស្រែនៅកម្ពុជា The Journey of a Cambodian Cowboy » ដើម្បីប្រើប្រាស់ជាឯកសារសម្រាប់ជាអំណានបន្ថែម។

និស្សិត យ៉ុន រឿយ ដែលជាម្ចាស់ស្នាដៃសៀវភៅខាងលើនេះបានគោរព ថ្លែងអំណរគុណ ដល់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ដែលបានចេញសេចក្តីប្រកាសស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅរឿង«ដំណើផ្សងព្រេងរបស់ក្មេងកង្វាលស្រុកស្រែនៅកម្ពុជា The Journey of a Cambodian Cowboy » ដើម្បីប្រើប្រាស់ជាឯកសារសម្រាប់ជាអំណានបន្ថែម។

និស្សិតរូបនេះសូមសម្តែងនូវការដឹងគុណថ្នាក់ដឹកនាំទាំងអស់នៃសាកលវិទ្យាល័យបាត់ដែលបានជួយគាំទ្រ រហូតដល់ស្នាដៃមួយនេះលេញ ចេញជារូបរាងឡើង និងបានទទួលការអនុញ្ញាតឱ្យបោះពុម្ពផ្សាយដោយក្រសួង អប់រំ យុវជន និងកីឡា៕

To Top