ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរក្សាសន្ដិភាព និងសុវត្ថិភាពក្នុងសង្គម ព្រោះសន្ដិភាពមានសារសំខាន់ណាស់ ដើម្បីកសាង ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខទៀត។ ក្នុងប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី២៩ ខែកក្កដា...
បរទេស៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានលើកឡើងថា នឹងមានការធ្វើសមាហរណកម្ម គណៈកម្មាធិការសង្គ្រោះ នៅគ្រាអាសន្ន ដើម្បីធ្វើការវាយតម្លៃឡើងវិញ អំពីជំងឺរាតត្បាតវិរុសកូវីដ១៩ ខណៈដែលករណីគ្របដណ្តប់ លើពិភពលោកបានកើនឡើង ទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០...
បរទេស ៖ ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ខ្ចីប្រាក់៣៤៨,២ លានដុល្លារ សម្រាប់កសាងនាវាល្បាត ចំនួន៦គ្រឿង ស្របពេលមានភាពតានតឹង កើនឡើង នៅដែនសមុទ្រចិនខាងត្បូង ។ កាសែត Nhan Dan បានរាយការណ៍ថា នាវាដែលនឹងត្រូវបញ្ជូន ទៅឲ្យកងកម្លាំងការពារតំបន់ឆ្នេរ របស់ប្រទេសវៀតណាម...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ កក្កដានេះ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៨) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២៧,៩៣៧នាក់ នៅរោងចក្រ សហគ្រាសចំនួន ៨៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ។
បរទេស៖ រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងហុងកុងនឹងផ្អាកកិច្ចព្រមព្រៀង ស្តីពីការធ្វើបត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក ជាមួយប្រទេសអូស្ត្រាលី អង់គ្លេសនិងកាណាដា បន្ទាប់ពីប្រទេសទាំងនោះ បានបញ្ចប់កិច្ចព្រមព្រៀង របស់ពួកគេជាមួយហុងកុង។ ការបញ្ចប់កិច្ចព្រមព្រៀង ធ្វើបត្យាប័ននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពី មានចំណាត់ការជាបន្តបន្ទាប់ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបញ្ចប់កិច្ចព្រមព្រៀងពិសេស ជាមួយទីក្រុងហុងកុង បន្ទាប់ពីចិនដីគោក បានដាក់ច្បាប់សន្តិសុខ ដ៏តឹងរឹងសម្រាប់តំបន់ ដែលអ្នករិះគន់និយាយថា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការផ្អាក ជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារនូវផលិតផលសម្រាប់ ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារឬមិនបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ក្រសួង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី២៨កក្កដា។ វិធានការរបស់ក្រសួងពាណិជ្ជបានធ្វើឡើងក្រោយពីសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការ បានសរសេរថា ប្រទេសរុស្សីបានបង្ហាញ ជំហរសាជាថ្មីថា ខ្លួនមិនដែលមានបំណងចង់ ចូលរួមជាមួយនឹងក្រុមប្រទេស មហាអំណាច G7 នោះវិញឡើយ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយវិមានក្រមឡាំង ដោយបានបញ្ជាក់ទៀតថាក្រុមប្រទេស G20 គឺមានលក្ខខណ្ឌល្អប្រសើរជាង និងគួរឲ្យពេញចិត្តជាង G7 រាប់ទាំងពីសេដ្ឋកិច្ចទំនាក់ទំនង និងមជ្ឈមណ្ឌលអភិវឌ្ឍនានា នៅលើពិភពលោកផង។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក...
បរទេស៖ មន្ត្រីនាំពាក្យរបស់ យោធាអ៊ីស្រាអែលមួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កូនដ្រូនមួយគ្រឿងរបស់ ប្រទេសអ៊ីស្រាអែល បានធ្លាក់នៅក្នុងប្រទេសលីបង់ នៅក្នុងអំឡុងពេលកំពុងតែធ្វើ សកម្មភាពប្រតិបត្តិការនៅតាមព្រំដែន។ មន្ត្រីនាំពាក្យរូបនោះ បាននិយាយបន្តទៀតដូច្នេះថា “មិនមានក្តីព្រួយបារម្ភថា មានព័ត៌មានណាមួយ នឹងបែកធ្លាយនោះទេ”។ ចំណែកកាសែតអ៊ីស្រាអែល Channel 12 បានរាយការណ៍ប្រាប់ថា កូនដ្រូននោះបានធ្លាក់ ក្រោយពេលវាជួបបញ្ហា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បាននិយាយថា នឹងគ្មានសង្គ្រាមទៀតនោះទេ ដោយសារតែអាវុធនុយក្លេអ៊ែក្នុងប្រទេស ធានាដល់សុវត្ថិភាពនិងអនាគត បើទោះជាមានសម្ពាធពីខាងក្រៅ និងការគម្រាមកំហែងយោធាក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នោះ ក្នុងខណៈលោកធ្វើការអបអរសាទរ...
ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយលោក គឹម សុខ បានដៀមដាមចំៗទៅលើក្រុមអតីត មន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP)ថា បានត្រឹមតែស្រែកលំៗ និងល្វើយពីក្រៅប្រទេសមក តែមិនព្រមមករួមកំលាំងក្នុងស្រុក។ លោកលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា “មន្ត្រីជាន់ខ្ពស់នៃ CNRP មិននាំគ្នាចូលធ្វើសកម្មភាពក្នុងស្រុក ក្នុងកម្លាំងរួបរួម ហើយនៅតែឆ្លើយតប សើៗល្វើយៗលំៗពីក្រៅដូចសព្វថ្ងៃ” ។ ជាមួយគ្នានេះ...