សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេស នឹងធានាសន្តិសុខជាតិ ជាអចិន្ត្រៃយ៍ ខណៈដែលលោក បានកត់សម្គាល់ខួប នៃការបញ្ចប់នៃសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ។ យោងតាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោកគីម បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាមួយ...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងប្រើគ្រប់មធ្យោបាយ ដែលមានដើម្បីទាញចេញ នូវការងើបឡើងវិញ នៃសេដ្ឋកិច្ចភ្លាមៗ ដោយហៅត្រីមាសទី ៣ នៃឆ្នាំនេះថា ជារយៈពេលដ៏សំខាន់មួយ។ លោកបានកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅអាស៊ីមួយនេះ បានបង្ហាញពីកំណើនអវិជ្ជមាន សម្រាប់ ២ ត្រីមាសជាប់គ្នា...
កោះកុង ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើពិធីចែក ប្រាក់គោលនយោបាយ ជូនប្រជាពលរដ្ឋ៥៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងរោងចក្រអគ្គិសនី ដើរដោយដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ស្ថិតនៅ ក្នុងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ សូមជម្រាបថា...
កាលពីរាត្រីថ្ងៃទី២៦ កក្កដា ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ទស្សនីយភាពដ៏រំភើប រីករាយមិនធម្មតា តាមរយៈកម្មវិធី «សិល្បៈស្រុកយើង» ដែលមានការសម្តែង ល្ខោនខោល របាំប្រពៃណី និងចម្រៀងពី Smallworld Smallband ក្រុមតូច ជាពិសេសការផ្តល់ទឹកក្រូចអាយស៍ ដោយឥតគិតថ្លៃ រាប់រយដបជូនអ្នកទស្សនា នៅមណ្ឌលផ្សារទំនើប ជីប...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei បានចាប់ផ្តើម ដំណើរការកិច្ចប្រជុំរបស់ខ្លួន តាមរយៈអនឡាញ ដែលនឹងមានរយៈពេល ៤ថ្ងៃជាប់គ្នា។ កិច្ចប្រជុំជាបន្ទាន់នេះធ្វើឡើង ដើម្បីផ្តោតសំខាន់ទៅលើ ថាតើបច្ចេកវិទ្យា នឹងអាចត្រូវបានប្រើប្រាស់ ក្នុងការជួយដល់ការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩ ដោយរបៀបណា។ កិច្ចប្រជុំដែលត្រូវបាន គេដាក់ឈ្មោះថា Better...
បុគ្គលិក និងអ្នកស្ម័គ្រចិត្ត របស់កសិដ្ឋាន គិរីសួគ៌ បានបរិច្ចាគ ដោយឥតគិតថ្លៃ នូវទឹកដោះគោសុទ្ធ ពី ធម្មជាតិ 100% ពីកសិដ្ឋានគិរីសួគ៌ ចំនួន 100 លីត្រ ដល់សហគមន៍ជុំវិញកសិដ្ឋាន ស្ថិតនៅ ចម្ងាយ 30 គីឡូម៉ែត្រ ខាងត្បូង រាជធានីភ្នំពេញ។ បុគ្គលិកជាច្រើន...
បរទេស៖ យោងតាមការអះអាង របស់រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ នៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្ត ក្នុងការផ្តល់ប្រាក់កម្ចី រហូតទៅដល់១ពាន់ប៊ីលានដុល្លារ សម្រាប់ជួយដល់ប្រទេស នៅក្នុងតំបន់ឡាទីននិងការ៉ាប៊ីន អាចមានលទ្ធភាព ក្នុងការចាយវាយ ទៅលើវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការបញ្ជាក់ចំៗថា វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសរបស់លោក នឹងក្លាយជាផលប្រយោជន៍សាធារណៈ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្រោមឱវាទ ដើម្បីយកទៅអនុវត្ត ក្នុងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលល្អ ។ ការថ្លែងផ្ដល់អនុសាសន៍ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា...
ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា ចំពោះការផ្សាយព័ត៌លោក ម៉ិញ សុធីវណ្ណ អ្នកលេងភ្លេង និងជាមន្រ្តីនៅក្រសួងមហាផ្ទៃ ឆ្លងកូវីដ១៩ ជារឿងមិនពិតឡើយ។ នៅថ្ងៃ២៧ កក្កដា មានព័ត៌មានភ្ញាក់ផ្អើលថា លោក មិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ ពីប្រពន្ធគាត់ ដែលទើបមកពីអាមេរិកថ្មីៗនេះ។...
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានឹងទទួល បានផលប្រយោជន៍ច្រើនជាងប្រទេសចិន ពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន FTA ។ ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA នៅថ្ងៃទី២៨ កក្កដា លោក រដ្ឋលេខាធិការមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ ៣៤០មុខ ទៅចិនដែលមុខទំនិញទាំងអស់នោះ ត្រូវបានចុះពន្ធទៅ ០% ភ្លាមៗប្រហែលជា ៩៥% មានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចហើយនៅសល់ ៥% ទៀត នឹងចុះពន្ធជាបន្តបន្ទាប់ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០% ។ លោកបន្តថា ការនាំចូលរបស់កម្ពុជាទៅចិន មានល្បឿនប្រហែលជា ២០-២៥% ហើយក្នុងឆ្នាំ២០១៩កន្លងទៅ ដោយនាំចេញទៅចិនកើនឡើងដល់ ១ពាន់លានដុល្លារ និង នាំចូលពីចិនជិត ៧ពាន់លានដុល្លារ ហើយល្បឿននៃការនាំចេញនាំចូល គឺកម្ពុជាលឿនជាងចិន ។ លោកបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឲ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំពោះពេលវេលានៃ ការចុះហត្ថលេខា នៅពេលណានោះ នឹងជម្រាបជូននាពេលក្រោយ ។ ក្នុងឱកាសនោះដែរលោក ចាន់ សុភាព អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងដែរថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែល មានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជានៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុកពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ។ ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងហើយ សម្រាប់កម្ពុជា ៕ ដោយ ខា ដា