កំពង់ចាម៖ ក្នុងពិធីប្រកាសតែងតាំង លោកវង្ស ប៊ុនវិសុទ្ធ ចូលកាន់តំណែងជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដាំផ្ញើរ ឲ្យលោកវង្ស ប៊ុនវិសុទ្ធ ដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ជូនប្រជាពលរដ្ឋ ។ លោក...
ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួន ៤៧គ្រួសារ មកពី ឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។ ថ្លែងនៅចំពោះមុខគ្រួសារ អតីតយុទ្ធជនលោក គីម រិទ្ធី បានគូសបញ្ជាក់ថា...
ស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ខែកក្កថាបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច នៅតំបន់ផ្ទះ ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៩២០ម៉ែត្រ ដើម្បីបង្កភាពស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត...
បរទេស៖ក្រសួងការពារជាតិរុស្ស៊ី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នៅថ្ងៃចន្ទម្សិលមិញនេះ ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 មួយគ្រឿង ឲ្យទៅស្ទាក់ដំណើរយន្តហោះចារកម្មសហរដ្ឋអាមេរិកមួយគ្រឿង នៅខាងលើសមុទ្រខ្មៅ ដែលកំពុងតែហោះចូលមកជិតព្រំដែនរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយឲ្យដឹងថា យន្តហោះសហរដ្ឋអាមេរិក ត្រូវគេស្គាល់អត្តសញ្ញាណថា P-8 Poseidon ...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋបង់ក្លាដេស ស្ទើរពាក់កណ្តាលប្រទេស នៅតែរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃចន្ទ ដែលមានអ្នកស្លាប់កើនឡើងត្រូវបានគេរាយការណ៍ ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពគ្រោះទឹកជំនន់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលសម្របសម្រួល និងឆើ្លយតបនឹងគ្រោះមហន្តរាយរបស់ប្រទេសបានឲ្យដឹងថា គ្រោះទឹកជំនន់ បានសម្លាប់មនុស្សអស់១១៩នាក់ នៅស្រុកចំនួន២១ ក្នុងចំណោមស្រុកចំនួន៦៤នាក់ គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ។ ក្នុងចំណោមក្រុមជនរងគ្រោះ ពលរដ្ឋ៩៦នាក់បានស្លាប់ដោយសារលង់ទឹក ហើយ១៣នាក់បានស្លាប់ដោយសត្វពស់ចឹក...
បរទេស៖ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Israel Aerospace Industries តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសប្រាប់ថា កូនយន្តហោះគ្មានមនុស្សបើក ដែលផលិតឡើងក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បានបញ្ចប់ការហោះហើរដំបូងបានយ៉ាងជោគជ័យ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កូនយន្តហោះគ្មានមនុស្សបើក Heron TP ដែលបានកែប្រែផ្លាស់ប្តូរទៅតាមក្រសួងការពារជាតិអាល្លឺម៉ង់នោះ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ពលរដ្ឋសិង្ហបុរី នឹងទទួលបានសេដ្ឋកិច្ចងើបឡើងវិញ ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ទន្ទឹមនឹងការពាំនាំតាមរយៈសុន្ទរកថាមួយនៅក្នុងពិធីនៃការបើកគណៈរដ្ឋមន្ត្រីថ្មីថា ស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងនឹងបន្តជួបការលំបាក ហើយពលរដ្ឋសិង្ហបុរី បានរំពឹងថា នឹងបាត់បង់ការងារធ្វើយ៉ាងច្រើន...
ភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាក រយៈពេល៥ថ្ងៃ នាពេលខាងមុននេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កង កម្លាំងនគរបាលជាតិទាំងអស់ ត្រូវបង្កើនការក្តាប់ សភាពការណ៍ពាក់ព័ន្ធសន្តិសុខឲ្យបាន ជាពិសេស សកម្មភាពភេរវកម្ម ការប៉ុនប៉ង បង្កចលាចលសង្គម និងល្មើសផ្សេងៗ ដើម្បីចាត់វិធានការមានប្រសិទ្ធភាពខ្ពស់ ។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ ៖ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានស្នើដល់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឲ្យជូនដំណឹងមកស្ថានទូត អំពីករណីជនជាតិម៉ាឡេស៊ី ដែលប្រព្រឹត្តខុសច្បាប់របស់កម្ពុជា ដើម្បីស្ថានទូតមានចំណាត់ការតាមផ្លូវ។នេះបើយោងតាម គេហទំព័រ ហ្វេសប៊ុករបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...