ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរី ប្តេជ្ញាថា នឹងធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ពលរដ្ឋសិង្ហបុរី នឹងទទួលបានសេដ្ឋកិច្ចងើបឡើងវិញ ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ទន្ទឹមនឹងការពាំនាំតាមរយៈសុន្ទរកថាមួយនៅក្នុងពិធីនៃការបើកគណៈរដ្ឋមន្ត្រីថ្មីថា ស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងនឹងបន្តជួបការលំបាក ហើយពលរដ្ឋសិង្ហបុរី បានរំពឹងថា នឹងបាត់បង់ការងារធ្វើយ៉ាងច្រើន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Lee បានថ្លែងថា “យើងនឹងធ្វើការងារដ៏ល្អរបស់យើង ដើម្បីជួយសង្គ្រោះតាមដែលអាចធ្វើទៅបាន ហើយជួយដល់កម្មករ ដែលនៅបាត់បង់ការងារធ្វើដើម្បីស្វែងរកការងារធ្វើថ្មី” ។ គាត់បានបន្ថែមថា ក្រុមប្រឹក្សាការងារជាតិ កំពុងជំរុញឲ្យធ្វើការជាមួយសហជីព សមាគមពាណិជ្ជកម្ម និងទីភ្នាក់ងារដ្ឋាភិបាល ។

លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងថា រដ្ឋាភិបាល នឹងជួយដល់ពាណិជ្ជកម្ម ដែលបានបិទដោយសារជំងឺកូវីដ១៩ នឹងចាប់ផ្តើមឡើងវិញ ហើយនឹងជួយដល់វិស័យជាច្រើនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅលើទីផ្សារ អន្តរជាតិ និងរងគ្រោះធ្ងន់ធ្ងរដោយសារការបិទច្រកព្រំដែនអន្តរជាតិដោយជំរុញ ឲ្យដំណើរការទៅមុខ ខណៈដែលវិស័យទំាងនេះមានពាក់ព័ន្ធនឹងផ្នែកជាច្រើនទៀត ដល់សេដ្ឋកិច្ចរបស់សិង្ហបុរី ៕ប្រែសម្រួលដោយ៖  ម៉ៅ បុប្ផាមករា

To Top