ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង ទៅស្ទាក់ដំណើរយន្តហោះចារកម្មអាមេរិក នៅលើសមុទ្រខ្មៅ

បរទេស៖ក្រសួងការពារជាតិរុស្ស៊ី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នៅថ្ងៃចន្ទម្សិលមិញនេះ ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 មួយគ្រឿង ឲ្យទៅស្ទាក់ដំណើរយន្តហោះចារកម្មសហរដ្ឋអាមេរិកមួយគ្រឿង នៅខាងលើសមុទ្រខ្មៅ ដែលកំពុងតែហោះចូលមកជិតព្រំដែនរុស្ស៊ី។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយឲ្យដឹងថា យន្តហោះសហរដ្ឋអាមេរិក ត្រូវគេស្គាល់អត្តសញ្ញាណថា P-8 Poseidon  នោះ បានផ្លាស់ប្តូរទិសដៅហោះហើរ ចាកចេញពីព្រំដែនរុស្ស៊ីវិញ។ 

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា យន្តហោះចារកម្មអាមេរិក នោះ កំពុងតែធ្វើប្រតិបត្តិការក្នុងតួនាទីជាឧបករណ៍សង្គ្រាមប្រឆាំងនាវាមុជទឹក នាវាលើផ្ទៃទឹក និងទប់ស្កាត់ការដឹកជញ្ជូន ហើយវាមានប្រដាប់ដោយគ្រាប់បែកបុក មីស៊ីលបាញ់នាវា Harpoon និងអាវុធផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top