កំពង់ចាម ៖ សាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌បានលើកឡើងថា ការអនុវត្តវិធានការច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច និងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លើលោក រ៉ុង ឈុនជាការត្រឹ មត្រូវ ធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ លោក រ៉ុង ឈុន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងដោយចំៗថា សំណួររបស់លោក ជុន ច័ន្ទបុត្រ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានធ្វើឲ្យលោករ៉ុង ឈុន ធ្លាក់ចូលក្នុងរណ្តៅ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា “សំណួររបស់លោកជុន ចន្ទបុត្រ បានរួមចំណែកធ្វេីឲ្យលោក...
បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់៣រូបរបស់អាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីប្តូរទីបញ្ជាការយោធាធំនៅអឺរ៉ុប ចេញពីប្រទេសអាល្លឺម៉ង់ យកទៅដាក់នៅទីស្នាក់ការកណ្ដាលណាតុ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ហើយអគារកែប្រែថ្មី នឹងត្រូវចំណាយប្រាក់ច្រើន។ បើទោះជាមានក្តីព្រួយបារម្ភថា សកម្មភាពដែលបានប្រកាសឡើងកាលពីថ្ងៃពុធនោះ គឺជាហេតុផលនយោបាយក៏ដោយ ក៏អតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានមួយថា ការធ្វើកំណែទម្រង់និងការផ្លាស់ប្តូរវត្តមានយោធាសហរដ្ឋអាេមរិកនៅអឺរ៉ុបនេះ បង្កឲ្យមានអត្ថន័យបែបយុទ្ធសាស្ត្រ។ គួរបញ្ជាក់ថា ស្ថិតក្រោមផែនការកាត់បន្ថយចំនួនកងទ័ព សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តាមការសង្កេតមើល បច្ចុប្បន្នចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយ មានការធ្វេសប្រហែសទៀតផង។ ចំពោះបញ្ហានេះ សម្តេចបានអំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩។ បើតាមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃ២ សីហា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មាននៅ២១៦ប្រទេស...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា យោងតាមបញ្ជាការដ្ឋានប្រតិបត្តិការស្រុក Coimbra បានឲ្យដឹងថា រថភ្លើងល្បឿនលឿនមួយខ្សែដែលមានអ្នកដំណើរ២១២នាក់ បានចាកចេញពីក្រុងលីសប៊ុន ឆ្ពោះទៅកាន់ក្រុង Braga ភាគខាងជើងប្រទេសព័រទុយហ្គាល់ បានបុកទង្គិចគ្នាជាមួយរថភ្លើងថែទាំមួយខ្សែដែរ កាលពីថ្ងៃសុក្រ នៅជិតស្រុក Coimbra នៅតំបន់ភាគកណ្តាលនៃប្រទេសព័រទុយហ្គាល់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥០នាក់ទៀតបានរងរបួស ។ សាកសព២នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន១.២១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៩២.៤៧៥នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល ក៏បានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ៥២.៣៨៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់២.៦៦២.៤៨៥នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេស ក៏បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដដែល ដោយមានអ្នកឆ្លងជំងឺចំនួន៥៤២.៣០៤នាក់ និងមានអ្នកស្លាប់ចំនួន២២.៩៩៧នាក់...
បរទេស៖ អាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប៉ាគីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ ពីបទសម្លាប់ជនស៊ីវិលចំនួន១៥នាក់ នៅក្នុងអំឡុងមានហេតុការណ៍ប៉ះទង្គិចគ្នានៅច្រកព្រំដែន ជាមួយមានមនុស្សកកកុញរង់ចាំឆ្លងកាត់ សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha។ ចំណែកនៅខាងប្រទេសប៉ាគីស្ថាន មន្ត្រីមន្ទីរពេទ្យបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន៧នាក់ បណ្ដាលមកពីការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងទំាងពីរនោះ ដែលសុទ្ធតែជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែជាញឹកញាប់បានចោទប្រកាន់ដាក់គ្នាទៅវិញទៅម ចំពោះការគាំទ្រពួកសកម្មប្រយុទ្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយប្រាប់ដូច្នេះថា “ប្រសិនបើយោធាប៉ាគីស្ថាន នៅតែបន្តធ្វើការវាយប្រហារទៅលើទឹកដីអាហ្វហ្គានីស្ថានទៀតនោះ...