នយោបាយ

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌៖ វិធានការ របស់អាជ្ញាធរ លើលោក រ៉ុង ឈុន ស្របតាមច្បាប់

ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌បានលើកឡើងថា ការអនុវត្តវិធានការច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច និងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លើលោក រ៉ុង ឈុនជាការត្រឹ មត្រូវ ធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សា​ ឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេច បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី ក្រោយព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់លោក ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១ កក្កដា។

លោកអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បន្តថា វិធានការ ច្បាប់ចំពោះទង្វើ ល្មើសច្បាប់បែបនេះ នឹងបន្តអនុវត្ត ដោយខានពុំបាន ។

លោកគឹម សន្តិភាព បញ្ជាក់ថា “ហេតុនេះខ្ញុំសូមអំពាវនាវ ដល់អ្នកដែលកំពុងលុងខ្លួន នឹងអំពើ ល្មើសច្បាប់នេះ បញ្ឈប់ជាបន្ទាន់ ជៀសវៀងការ ប្រឈមមុខនឹងវិធានការច្បាប់”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សង្កត់ធ្ងន់ថា “ជនណាដែលផ្សព្វផ្សាយ ព័ត៌មានមិនពិត ករណីព្រំដែន គឺជាអំពើ ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។ ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈសកម្មភាពផ្សព្វផ្សាយលើ facebook page ផ្ទាល់ខ្លួនអំពីព័ត៌មានមិនពិត ទាក់ទងនឹងករណីព្រំដែន ដូចអ្វីដែលមាន ក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ហេតុនេះការអនុវត្តវិធានការ ច្បាប់លើសកម្មភាព ល្មើសច្បាប់នេះមិនមានអ្វី ចម្លែកនោះទេ សម្រាប់កម្ពុជា ក៏ដូចជាបណ្តា ប្រទេសនានា លើសកលលោក”៕

To Top