បរទេស៖ ស្ថានទូតចិនប្រចំានៅអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានថ្កោលទោសការពបញ្ឈប់សន្ធិសញ្ញាបត្យាប័នរបស់ទីក្រុងប៊ែកឡាំង ជាមួយទីក្រុងហុងកុង ហើយជាទង្វើមួយដែលប្រទេសអាល្លឺម៉ង់និយាយថា ជាការឆ្លើយតបមួយ ចំពោះការផ្អាកការបោះឆ្នោតនៅក្នុងទីក្រុងហុងកុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រខ្លួន ចេញកាលពីថ្ងៃសុក្រ ស្ថានទូតរបស់ប្រទេសចិនបាននិយាយថា ការបញ្ឈប់សន្ធិសញ្ញានេះ បានបំពានដល់ច្បាប់អន្តរជាតិ និងទំនៀមមូលដ្ឋាននៃចំណងមិត្តភាពអន្តរជាតិ និងជាការជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ស្ថានទូតចិនបានបង្ហាញនូវការមិនពេញចិត្តជាខ្លាំង និងជំទាស់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបាននិយាយទៀតថា ប្រទេសចិនរក្សាសិទ្ធិឆ្លើយតប ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃមូលនិធិខ្មែរចំណាកស្រុក សម្តេចតេជោ សែន ដែលមានទីស្នាក់ការ នៅទីក្រុងបាងកក ប្រទេសថៃ សូមសម្តែងការគាំទ្រ យ៉ាងក្លៀវក្លា ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសចំណាត់ការ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ ភោជនីយដ្ឋាន លំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House) នៅថ្ងៃទី១ ខែសីហា ឆាំ្ន២០២០នេះ បានរៀបចំ ពិធីសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ដែលមានទីតាំងស្ថិតក្នុង ផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ ជាមួយការចូលរួម...
ភ្នំពេញ៖ កម្លាំងប្រជាការពារចំនួន ១៦២នាក់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលបាន នូវវិទ្យុទាក់ទងម្នាក់មួយ ខោអាវមួយសម្រាប់ ថវិកា ៨ម៉ឺនរៀល ជាការលើកទឹកចិត្ត ពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមអូរបី និងជាប្រធានសមាគម ទេសចរណ៍ ខេត្តព្រះសីហនុ សម្រាប់ឲ្យប្រើប្រាស់ និងបំពេញ ភារៈកិច្ច រក្សាសន្តិសុខ...
ភ្នំពេញ ៖ លោករ៉ុង ឈុន ត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។ ក្រោយចោទប្រកាន់ លោករ៉ុង ឈុន ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ។ លោករ៉ុង...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍មកថា អណ្តាតភ្លើង បានឆាបឆេះយ៉ាងឆាប់រហ័ស នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ ដែលបង្ខំឲ្យផ្ទះប្រមាណ២០០ខ្នង ដែលនៅជិតតំបន់កើតហេតុ ត្រូវបានរុះរើចេញជាបន្ទាន់ ។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា អគ្គិភ័យ ត្រូវបានគេហៅថា “Apple Fire” បានឆេះរាលដាល៩០០អា...
ភ្នំពេញ ៖ ដោយឃើញភ្លៀងធ្លាក់ខ្លាំង ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យស្នងការរង អធិការក្រុង-ស្រុកទាំងអស់ ត្រៀមលក្ខណៈគ្រប់គ្រាន់ ខណៈភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានទឹកជំនន់ ទឹកចាល់ ទឹកលិច ដូច្នេះត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសភាពការណ៍ ជួយអន្តរាគមន៍ ។ លោកថា នៅពេលមានតម្រូវការចាំបាច់ណាមួយ...
ហុងកុង៖ ការសម្រេចចិត្តរបស់ហុងកុង ក្នុងការរារាំងបេក្ខជនគាំទ្រ លទ្ធិប្រជាធិបតេយ្យចំនួន ១២ នាក់ ពីការឈរឈ្មោះបោះឆ្នោត ដែលបានពន្យារពេលឥឡូវនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីថាតើក្រុមប្រឆាំង នយោបាយពិតប្រាកដ នឹងត្រូវបានអត់ឱន នៅក្នុងទីក្រុង បន្ទាប់ពីការដាក់ចេញ នូវច្បាប់សន្តិសុខថ្មី ដោយក្រុងប៉េកាំងដែរ ឬទេ។ តំបន់រដ្ឋបាលពិសេសមួយ នៃប្រទេសចិនហុងកុង មានប្រព័ន្ធនយោបាយ និងច្បាប់ស្វយ័តមួយផ្នែក រួមទាំងទម្រង់...
ស៊ីអិនអិន៖ កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានវាយប្រហារគោលដៅ លើនាវាផ្ទុកយន្តហោះ អាមេរិកមួយគ្រឿង នៅយប់ថ្ងៃអង្គារកន្លងទៅ ក្នុងអំឡុងពេលសមយុទ្ធយោធា នៅតាមច្រកយុទ្ធសាស្ត្រ Hormuz ។ សមយុទ្ធដែលរួមមាន មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក បានបញ្ជូនចេញសញ្ញាពីមូលដ្ឋាន អាមេរិកចំនួនពីរ នៅប្រទេសកាតា និងអារ៉ាប់រួម ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់។ មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ របស់អ៊ីរ៉ង់គឺជាឆ្អឹងទទឹងក នៃជម្លោះរវាងក្រុងតេអេរ៉ង់...