សហភាពអឺរ៉ុប តាមរយៈ សេចក្តីសម្រេច របស់ខ្លួនចុងក្រោយនេះ ពិតជាបានបង្ហាញថា ពួកគេបានសម្រេចបោះបង់ចោល និងបញ្ចប់ការគាំទ្រកូនជឹង ជំនាន់ ទី១ របស់ខ្លួននៅកម្ពុជាហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា «ការដាក់ទណ្ឌកម្ម ចំពោះកម្ពុជា មានតំលៃស្មើ នឹងសម្លាប់បក្សប្រឆាំង»។តើនរណាជាកូនជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា? គឺគ្មាននរណាក្រៅពីក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម...
ភ្នំពេញ ៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេស ចំនួន២៨៤១៣តោន កើនឡើងចំនួន១៩៣៨តោន ច្រើនជាងបរិមាណនាំចេញ ក្នុងខែកក្កដា ឆ្នាំ២០១៩ ចំនួន២៦៤៧៥តោន។ យោងតាមរបាយការណ៍ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះឲ្យដឹងបន្ត ថា «បរិមាណនាំចេញអង្ករបាន...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The New York Times បានចុះផ្សាយថា លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួង ការបរទេស របស់ប្រទេសចិន បានបង្ហាញកាយវិការ ខឹងក្រេវក្រោធយ៉ាងខ្លាំង ចំពោះលោក អាឡិច អាហ្សា (Alex Azar)...
កំពង់ចាម ៖ ដោយសារមានការ សង្ស័យគ្រឿងសព្វាវុធ គ្រាប់មិនទាន់ផ្ទុះ ក្នុងកប៉ាល់លិចនាសម័យសង្គ្រាម ក្នុងទន្លេមេគង្គ ចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងអំពាវនាវ ដល់ប្រជានេសាទ សូមឱ្យមានការប្រុងប្រយ័ត្ន ចំពោះទីតាំងនោះ ខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុ...
កំពង់ចាម ៖ យ៉ាងហោចណាស់ មានមនុស្ស៥នាក់ បានលង់ទឹកបណ្ដាល ឱ្យបាត់ខ្លួន២នាក់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះ នៅវេលាម៉ោង ១១ ថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ នៅមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឲ្យដឹងថា ក្នុងចំណោមមនុស្ស ២នាក់...
ភ្នំពេញ៖ គណៈកម្មការសហគមន៍អឺរ៉ុប (EU) បាន សម្រេចជាផ្លូវការហើយចំពោះការកាត់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA)នៅ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែលឥតកែប្រែ គឺត្រូវការពាររដ្ឋធម្មនុញ្ញ ដោយមិនយកអធិបតេយ្យភាព និងឯករាជ្យកម្ពុជា ទៅដោះដូរជាមួយជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធណាមួយឡើយ ជាពិសេសកម្ពុជា...
ហ្សឺណែវ ៖ អ្នកនាំពាក្យរបស់អង្គការ សុខភាពពិភពលោក បានឲ្យដឹងថា អង្គការសុខភាពពិភពលោក កំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយប្រទេសរុស្ស៊ី ទាក់ទងនឹងលទ្ធភាព ដែលអាចធ្វើទៅបាន នៃការចាក់វ៉ាក់សាំង COVID-19 ដំបូងបង្អស់របស់ពិភពលោក។ អ្នកនាំពាក្យ របស់អង្គការសុខភាព ពិភពលោកលោក Tarik Jasarevic បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា “យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរសុខាភិបាលរុស្ស៊ី...
ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញ អង្គក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ ដោយគេហទំព័រព័ត៌មានអាមេរិក Vox បានឲ្យដឹងថាសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ របាយការណ៍នេះ មានចំណងជើងថា“ សហរដ្ឋអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ (COVID) -១៩ របស់ខ្លួនដោយមានករណីច្រើនជាង ប្រទេសអភិវឌ្ឍន៍ផ្សេងទៀតហើយ ចំនួនអ្នកស្លាប់ជាង...