ព័ត៌មានអន្តរជាតិ

អាមេរិក បរាជ័យ ក្នុងការទប់ស្កាត់ជំងឺ រាតត្បាតកូវីដ-១៩

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ ដោយគេហទំព័រព័ត៌មានអាមេរិក Vox បានឲ្យដឹងថាសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។

របាយការណ៍នេះ មានចំណងជើងថា“ សហរដ្ឋអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ (COVID) -១៩ របស់ខ្លួនដោយមានករណីច្រើនជាង ប្រទេសអភិវឌ្ឍន៍ផ្សេងទៀតហើយ ចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ បានរាយការណ៍ ក្នុងមួយថ្ងៃ អស់រយៈពេលជាងពីរសប្តាហ៍។

របាយការណ៍បានឲ្យដឹងថា នៅក្នុងខែមីនា និងមេសា ប្រទេសអភិវឌ្ឍន៍ដទៃទៀត មានការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេបានធ្វើការប្រសើរជាង សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់វីរុសនេះ ហើយរក្សាវាឲ្យថយចុះ បន្ទាប់ពីមេរោគបានមកដល់៕

ដោយ ឈូក បូរ៉ា

To Top