Feature

លោក ស៊ី ជីនពីង បញ្ជាក់ថា ផ្តល់សារៈសំខាន់បំផុត ចំពោះការអភិវឌ្ឍ ទំនាក់ទំនង ចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនង ជាយុទ្ធសាស្ត្រជាមួយ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត (CPC) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា យ៉ាងច្បាស់ថា លោកបាន ផ្តល់សារៈសំខាន់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ សម្ដេច ហ៊ុន សែន ដើម្បីជំរុញមិត្តភាពជាប្រពៃណី និងសម្រេចបាន វឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងការបន្តជំរុញសហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគ សម័យថ្មី ដើម្បីលើកកម្ពស់ទំនើបកម្មប្រទេសយើងទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍កាន់តែធំធេង បន្ថែមទៀតដល់ប្រជាជនយើងទាំងពីរ។

នេះបើយោងតាម សារលិខិតរបស់លោក ស៊ី ជីនពីង ផ្ញើជូន សម្តេចបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕

To Top