ភ្នំពេញ ៖ ប្រទះឃើញសពអណ្តែតទឹកទន្លេ សង្ស័យជាសពនារីស្រស់ស្អាត់ម្នាក់ ដែលបានលោតពីលើស្ពានជ្រោយចង្វា ដោយបន្សល់បាច់ផ្កា និងស្បែកជើងមួយគូ កាលពីថ្ងៃ១១ កន្លងទៅ ។ ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទន្លេ មុខព្រះបរមរាជវាំង៕
បរទេស៖ នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ច នៅប្រទេសស៊ីប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា សកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេ គឺបានត្រឹមតែកាន់ធ្វើឲ្យមានកំដៅ ដល់ជម្លោះក្នុងតំបន់ប៉ុណ្ណោះ ជំនួសឱ្យការជួយដោះស្រាយ ដោយសន្តិវិធី។ លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយ លោកប្រធានាធិបតី Nicos Anastasiades...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ និងសហការក្នុងការ ត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានា ដែលមិនគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល។ យោងតាមសេចក្ដីជម្រាបជូន អភិបាលរាជធានី-ខេត្ត របស់ក្រសួងអប់រំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា កន្លែងលេងកីឡានៅតាមរាជធានី-ខេត្ត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ នាឱកាសនោះ...
បរទេស៖ នៅពាក់កណ្តាលខែសីហា ភ្លើងឆេះព្រៃដ៏ធំបានចាប់ផ្តើមពាសពេញរដ្ឋអាមេរិកជាច្រើនរួមមានរដ្ឋ California, Oregon, Idaho, Montana និង Washington ដែលជំរុញឱ្យក្រុមសង្គ្រោះបន្ទាន់ធ្វើការប្រណាំងប្រឆាំងនឹងពេលវេលា ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាននៅតាមបណ្តោយឆ្នេរខាងលិចនៃប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរនៅរដ្ឋ Oregon សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥០...
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា វាអាចទៅរួច ដែលមានប្រទេសផ្សេងមួយទៀត អាចនឹងចូលរួមក្នុងកិច្ច ព្រមព្រៀងការទូត រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នាពេលខាងមុខឆាប់ៗនេះ ។ លោក ត្រាំ បាននិយាយប្រាប់សន្និសីទ កាសែតនៅសេតវិមានថា...
ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ជាង ២០០នាក់ នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅប្រទេសម៉ាលី ។ ជុំវិញករណីនេះ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព នៅពេលនេះបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ពិនិត្យ រកមេរោគ COVID-19 ចំនួន ២ កន្លែងធំៗរួចហើយ...
ភ្នំពេញ៖ លោក លោក ផាកទ្រីត ម៉ាហ្វី ( Patrick Murphy )ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក នឹងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២១ កញ្ញា ដើម្បី ពិភាក្សា លើប្រធានបទពាណិជ្ជកម្ម និងវិនិយោគ ។នេះបើយោងតាម...
បរទេស៖ កាលពីដើមខែកុម្ភៈ ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយថា ឱសថ Triazavirin ផលិតដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសចិន តាមសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការធ្វើតេស្ត ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ជាការព្យាបាលសម្រាប់អ្នក ដែលឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ លោក Valery...
បរទេស៖ ប្រទេសចិននិងឥណ្ឌានិយាយថា បានព្រមព្រៀងគ្នាបំបាត់ភាពតានតឹង ដែលបានកើតមានឡើងថ្មី នៅតព្រំដែនមានជម្លោះ តាមជួរភ្នំហិមាល័យ និងចាត់វិធានការស្តារឡើងវិញ នូវសន្តិភាពនិងភាពស្ងប់ស្ងាត់ ក្រោយមានកិច្ចប្រជុំការទូត កម្រិតខ្ពស់ក្នុងទីក្រុងមូស្គូ។ ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានជួបគ្នា នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងបានឈានដល់ការយល់ស្របគ្នា...