បរទេស៖ របាយការណ៍ជាច្រើន ស្តីពីការធ្វើសមយុទ្ធយោធា និងការដាក់ពង្រាយថ្មី នៅភាគខាងលិចប្រទេសចិន ចង្អុលបង្ហាញចំពោះការត្រៀមខ្លួន របស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ជម្លោះនៅតាមព្រំដែន ជាមួយប្រទេសឥណ្ឌា ដើម្បីក្លាយជាជម្លោះ កាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលភាពតានតឹង នៅតាមព្រំដែនចិន – ឥណ្ឌា នៅជិត...
បរទេស៖ នាវាផ្ទុកយន្តហោះថ្មី របស់ប្រទេសអង់គ្លេស ឈ្មោះ HMS Queen Elizabeth នាពេលថ្មីៗនេះ បានធ្វើនាវាចរណ៍ ចាកចេញពីទីក្រុង Portsmouth ប្រទេសអង់គ្លេស សម្រាប់ការធ្វើដំណើររយៈពេលខ្លី ប្រមើលមើលសមយុទ្ធហ្វឹកហាត់ ជាមួយនឹងយន្តហោះចម្បាំង បំបាំងកាយ F-35B មកពីសហរដ្ឋអាមេរិក។ យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក របស់ប្រទេសអង់គ្លេស យន្តហោះចម្បាំងទាំងនោះ...
បាត់ដំបង៖ ក្រុមហ៊ុន សែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួម បរិច្ចាគវិភាគទាន សំរាប់ការទិញសំភារៈសិក្សា បច្ចេកទេស ដែលមានជា ipad និងផ្តល់ជូននូវសីុមកាត សំរាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌល អនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយ នូវផលប៉ះពាល់ ទៅលើកុមារខ្មែរ ដែលកំពុងជួបប្រទះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កងទ័ពសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នឹងត្រូវកាត់បន្ថយមកនៅត្រឹម ៤.០០០ នាក់ និង ២០០០ នាក់រៀងៗខ្លួន។ លោក ត្រាំ បានឲ្យដឹងថា “មានការរីកចម្រើនជាច្រើនត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែយើងនឹងមានចំនួនទាហានរហូតដល់ ៤០០០ នាក់ក្នុងរយៈពេលខ្លីបំផុត។ ដូចគ្នានេះដែរនៅក្នុងប្រទេសអ៊ីរ៉ាក់ យើងនឹងត្រូវកាត់បន្ថយទាហានប្រហែលមកត្រឹម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនិយាយបង្កាច់បង្ខូចនិងនិយាយកុហក បោះបង់ចោលការសម្លុតគំរាមនិងគោរពសេរីភាពសារព័ត៌មាន ជាមួយនឹងសកម្មភាពជាក់ស្តែង។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលឆ្លើយសំណួរទាក់ទងនឹងបណ្តឹងរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ដែលថាកាសែត People’s Daily ដែលជាក្រុមសារព័ត៌មានធំមួយនៅក្នុងប្រទេសចិន បានបដិសេធមិនចុះផ្សាយអត្ថបទ ដែលសរសេរដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន Terry Branstad ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុចរចាវិញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដោយលើកហេតុផលថាការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ គឺជារឿងល្អបំផុត ដែលកូរ៉េខាងជើង អាចធ្វើបាន សម្រាប់ប្រទេសនិងប្រជាជនរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញខ្សែកាបអាមេរិក Fox News រដ្ឋលេខាធិការរូបនេះបានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ពីតម្រូវការរបស់ប្រទេសរបស់លោក។ លោក Pompeo បានបន្ដថា “បន្ទាប់មកយើងសង្ឃឹមថា យើងអាចនៅថ្ងៃណាមួយនឹងមានការសន្ទនាគ្នាយ៉ាងម៉ឺងម៉ាត់...