ព័ត៌មានអន្តរជាតិ

យន្តហោះ ទម្លាប់គ្រាប់បែករបស់ចិន និងក្រុមលោតឆ័ត្រយោង កំពុងត្រៀមខ្លួនចូលរួមសមយុទ្ធ ក្នុងពេលភាពតានតឹង ជាមួយឥណ្ឌា កំពុងឡើងកម្តៅ

បរទេស៖ របាយការណ៍ជាច្រើន ស្តីពីការធ្វើសមយុទ្ធយោធា និងការដាក់ពង្រាយថ្មី នៅភាគខាងលិចប្រទេសចិន ចង្អុលបង្ហាញចំពោះការត្រៀមខ្លួន របស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ជម្លោះនៅតាមព្រំដែន ជាមួយប្រទេសឥណ្ឌា ដើម្បីក្លាយជាជម្លោះ កាន់តែទូលំទូលាយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលភាពតានតឹង នៅតាមព្រំដែនចិន – ឥណ្ឌា នៅជិត Pangong Lake បានឈានដល់កម្រិតខ្ពស់ថ្មី និងមានភ័ស្តុតាងថ្មី ដែលក្រុងប៉េកាំងកំពុងផ្លាស់ប្តូរ កម្លាំងយោធាបន្ថែមទៀត ចូលទៅក្នុងតំបន់ និងរៀបចំករណីផ្សេងទៀត ក្នុងករណីចាំបាច់ដែលមានន័យថា ពួកគេអាចនឹងត្រៀម សម្រាប់ជម្លោះធំ ជាងការប៉ះទង្គិចដោយហិង្សា ដែលបានឃើញ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។

នៅថ្ងៃអង្គារ ទីបញ្ជាការកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជន (PLA) បានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែក H-6 និងយន្តហោះដឹកជញ្ជូន Y-20 ត្រូវបានគេដាក់ពង្រាយ ទៅកាន់តំបន់ខ្ពង់រាបទីបេ សម្រាប់បេសកកម្មបណ្តុះបណ្តាល។

សេចក្តីរាយការណ៍ បានកត់សម្គាល់ថា ទូរទស្សន៍កណ្តាលចិន (ស៊ីស៊ីធីវី) បានរាយការណ៍កាលពីសប្តាហ៍មុន ស្តីពីសមយុទ្ធគ្រប់ពេល របស់បញ្ជាការយោធាទីបេរបស់ PLA និងអង្គភាពរថយន្តដឹកមីស៊ីល ប្រឆាំងរថក្រោះធុន HJ-១០ ត្រូវបានបញ្ជូនទៅតំបន់ Gobi Desert ភាគពាយព្យប្រទេសចិន រួមជាមួយកងពលតូចការពារអាកាស៕ ប្រែសម្រួលៈ ណៃ តុលា

To Top