ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35B ជាច្រើនគ្រឿងហោះទៅអង់គ្លេស ចូលរួមសមយុទ្ធ ជាមួយនាវាផ្ទុកយន្តហោះ HMS Queen Elizabeth

បរទេស៖ នាវាផ្ទុកយន្តហោះថ្មី របស់ប្រទេសអង់គ្លេស ឈ្មោះ HMS Queen Elizabeth នាពេលថ្មីៗនេះ បានធ្វើនាវាចរណ៍ ចាកចេញពីទីក្រុង Portsmouth ប្រទេសអង់គ្លេស សម្រាប់ការធ្វើដំណើររយៈពេលខ្លី ប្រមើលមើលសមយុទ្ធហ្វឹកហាត់ ជាមួយនឹងយន្តហោះចម្បាំង បំបាំងកាយ F-35B មកពីសហរដ្ឋអាមេរិក។

យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក របស់ប្រទេសអង់គ្លេស យន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរ ទៅដល់មូលដ្ឋានទ័ពអាកាសអង់គ្លេស Marham ក្នុងទីក្រុង Norfolk កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយត្រូវបញ្ជូន ចេញពីមូលដ្ឋាន កងកម្លាំងទ័ពម៉ារីនសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Yuma រដ្ឋអារីហ្សូណា។

គួរបញ្ជាក់ថា សមយុទ្ធយោធា GroupEx នោះ នឹងបង្កើតនូវអន្តរប្រតិបត្តិការ ដ៏សម្រឹតសម្រាំង ដើម្បីបំពេញកង្វះខាត និងបន្ថូរបន្ថយហានិភ័យ នៅក្នុងកងកម្លាំងរៀងៗខ្លួន របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នេះបើតាមសម្តីរបស់លោក Zachary Bodner ជាមន្ត្រីនាំពាក្យឲ្យ VMFA-211 ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន USNI News៕ ប្រែសម្រួល៖ប៉ាង កុង

To Top