ភ្នំពេញ៖ ក្រសួងការទេស ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំ វេទិកាតំបន់អាស៊ាន លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ២០២០។
ភ្នំពេញ៖ នៅក្នុងថ្ងៃកាន់បិណ្ឌទី ១០ ដែលត្រូវថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារសប្បុរសជនយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា អង្ករត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី សារ៉ុង សៀវភៅប៊ិច និងក្រមាទៅចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៧០ គ្រួសារ ដែលកំពុងរស់នៅក្នុងដីសហគមលឹមភា ដែលជាជនពិការដៃទាំង២ ពិការភ្នែកមួយចំហៀង និងត្រចៀកមួយចំហៀងនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោក លឹម ភា គឺជាអតីតអ្នកសុំទាន នៅប្រទេសសថៃ និងប្រទេសម៉ាឡេស៊ី ដែលបានសន្សំលុយ បានជិតម្ភៃម៉ឺនដុល្លារពីមុខរបរសុំទាន យកមកទិញដីបានជាង ៥០ ហិកតានៅទីនេះ ដើម្បីប្រកបរបរទទួលទានពេលត្រឡប់មកពីសុំទាននៅប្រទេសម៉ាឡេស៊ីវិញ។ក្រោយពីបានឃើញពីទុក្ខលំបាករបស់អ្នកដែលក្រីក្រខ្សត់ខ្សោយលំបាកតោកយ៉ាកជាងគាត់ លោក លឹម ភា បាន លះគំនិតចង់មានចង់បានតែម្នាក់ឯង ហើយបែរយកគុណធម៍នៃការចែករំលែក មកចែករំលែកដី ដែលគាត់ទិញ បានជួយទៅពលរដ្ឋដែលលំបាកជាងគាត់ទាំងនោះវិញ។ មកទល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋជាង៤៧០ គ្រួសារ (ប្រមាណ ១៧០០នាក់) បានទទួលប័ណ្ណចែកដីពីលោក លឹម ភា រួចហើយ។ លោក លឹម ភា បានសម្តែងនូវសេចក្តីសប្បាយរីករាយនិងរំភើបក្រៃលែងដែលសម្តេចទាំងទ្វេ បានគិតគូយកចិត្តទុកដាក់ផ្តល់នូវស្បៀងអាហារជួយដល់កូនចៅសម្តេចជាង ៤៧០គ្រួសារនៅទីនេះ ដែលកំពុងមានការខ្វះខាតស្បៀងអាហារពិតប្រាកដ។ លោកលឹម ភា បានបញ្ជាក់ថា កូនចៅនៅទីនេះមានភក្តីភាព និងគោរពស្រឡាញ់សម្តេចទាំងទ្វេយ៉ាងខ្លាំង ហើយប្តេជ្ញាបន្តគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បី សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេស អោយកាន់តែរីកចម្រើន។ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ អំពីទឹកចិត្តអាណិតស្រឡាញ់របស់សម្តេចទាំងទ្វេ ដែលតែងតែមានព្រហ្មវិហារធម៍ គុណធម៍ និងក្តីមេត្តា ករុណាដ៏ជ្រាលជ្រៅបំផុតក្នុងគិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ទោះបីសម្តេចទាំងទ្វេ មិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែសម្តេចបានបញ្ជូននូវអំណោយជាស្បៀងអាហារនេះដើម្បីចែកជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជួយរំលែកការខ្វះខាតរបស់កូនចៅប្រជាពលរដ្ឋ។ក្រៅពីអំណោយជាស្បៀងអាហារ គឺបងប្អូនប្រជាពលរដ្ឋ ជាង១ពាន់នាក់ ដែលបានមកចូលរួមក្នុងកម្មវិធី បានហូបការីនំប៉័ងដោយមានតន្រ្តីប្រចាំភូមិលេងកំដរប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។ លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចទាំងទ្វេ ចំពោះក្តីស្រឡាញ់ និងក្តីមេត្តាករុណាដ៏ជ្រាលជ្រៅបំផុតដែលសម្តេចទាំងទ្វេតែងតែមានចំពោះពលរដ្ឋកម្ពុជា។ លោក ដួង តារា ក៏បានគោរពជូនពរ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍អាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅបំផុតសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ លោក ដួង តារា ជំនួយការ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា និងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមូលនិធិនិងសម្ភារៈផ្សេងៗជួយដល់ពលរដ្ឋខ្មែរដែលកំពុងត្រូវការជំនួយបន្ទាន់ មិនថាតែនៅស្រុកត្រពាំងប្រាសាទទេ ប៉ុន្តែនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខចម្រុងចម្រើនលាភជ័យគ្រប់ៗគ្នាកុំបីខាន៕ (ហ្វេសប៊ុកផេក Duong Dara)
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha ត្រូវបានកំណត់ឱ្យចូលរួមវេទិកា សន្តិសុខប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃសៅរ៍នេះ ដោយផ្តោតលើការប្រមូលផ្តុំការ គាំទ្រក្នុងតំបន់ សម្រាប់ការជំរុញរបស់ក្រុងសេអ៊ូល ដើម្បីបន្តការសន្ទនាគ្នា ជាមួយប្រទេសកូរ៉េខាងជើង។ លោកស្រីកាង និងសមភាគីរបស់លោកស្រីមកពីប្រទេសជាង ២ រាប់បញ្ចូលទាំងរដ្ឋជាសមាជិកអាស៊ានចំនួន ១០ ត្រូវបានគេរំពឹងថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃសុក្រ បានរាយការណ៍ថា ពាណិជ្ជកម្មនៅតាមច្រកព្រំដែន របស់ប្រទេស បានធ្លាក់ចុះ៨,៥ភាគរយ គិតចាប់ពីដើមឆ្នាំ៧ខែកន្លងទៅនេះ ភាគច្រើនដោយសារតែការបិទព្រំដែនស្របពេលមានជំងឺកូវីដ១៩ ។ នាយកដ្ឋានពាណិជ្ជកម្មបរទស ចំណុះឲ្យក្រសួងខាងលើបានឲ្យដឹងថា សរុបរួមពាណិជ្ជកម្មនៅតាមព្រំដែន ក្នុងនោះរាប់បញ្ចូលទាំង ពាណិជ្ជកម្មឆ្លងកាត់ សរុបជាទឹកប្រាក់មានចំនួន៧៤១ពាន់លានបាត ស្មើនឹង២៣,៦៨ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅវត្ត ភ្នំ ជ័យ គិរី (ភ្នំ ហាន់ ជ័យ ) ស្ថិត នៅក្នុងឃុំហាន់ជ័យ...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា លោក Suresh Angadi រដ្ឋមន្ត្រីក្រសួងអាយស្ម័យ យានសហព័ន្ធ របស់ប្រទេសឥណ្ឌា បានធ្វើតេស្ត ហើយរកឃើញថា មានវត្តមានវីរុសបង្កជំងឺកូវីដ១៩ ។ គាត់បានស្នើដល់សាច់ញាតិ របស់គាត់ដើម្បីត្រួតពិនិត្យ សុខភាពរបស់ពួកគេ និងស្ថិតក្នុងការធ្វើតេស្ត ។ លោកបានសរសេរ...
ប៉េកាំង ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសចិន និងរុស្ស៊ី គួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងតំបន់ផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ។ លោកវ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយសមភាគីរុស្ស៊ី លោក...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ត្រូវបានគេដឹងថា រាប់មិនទាន់អស់នៅឡើយទេ ដោយសារតែការធ្វើតេស្ត មិនបានគ្រប់ជ្រុងជ្រោយ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ នៃសកលវិទ្យាល័យ University of...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ សេចក្តីប្រកាសដែលថា កិច្ចចរចាសន្តិភាព រវាងរដ្ឋបាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឥស្លាមតាលីបង់ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ និងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ ដំណើរការនានា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើសមាជិករដ្ឋសភា អ៊ុយក្រែន ដែលគាំទ្ររុស្ស៊ីមួយរូប ជាប់ពាក់ព័ន្ធនឹង កិច្ចប្រឹងប្រែង របស់គណបក្សសាធារណរដ្ឋ ជីកកកាយពីភាពមិនច្បាស់លាស់លើបេក្ខភាពប្រធានាធិបតី មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក Joe Biden និងកូនប្រុសរបស់លោក ដោយចោទពីបទព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា...