ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង អាយស្ម័យយាន សហព័ន្ធឥណ្ឌា រកឃើញថា មានផ្ទុកវីរុសកូរ៉ូណា

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា លោក Suresh Angadi រដ្ឋមន្ត្រីក្រសួងអាយស្ម័យ យានសហព័ន្ធ របស់ប្រទេសឥណ្ឌា បានធ្វើតេស្ត ហើយរកឃើញថា មានវត្តមានវីរុសបង្កជំងឺកូវីដ១៩ ។

គាត់បានស្នើដល់សាច់ញាតិ របស់គាត់ដើម្បីត្រួតពិនិត្យ សុខភាពរបស់ពួកគេ និងស្ថិតក្នុងការធ្វើតេស្ត ។

លោកបានសរសេរ នៅលើបណ្តាញសង្គម Twitter ថា “ថ្ងៃនេះ ខ្ញុំបានធ្វើតេស្ត រកឃើញថា មានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ១៩ ។ ខ្ញុំមានសុខភាពល្អទេ ។ ដោយទទួលការ ណែនាំពីក្រុមវេជ្ជបណ្ឌិត” ។ “សុំឲ្យអ្នកទាំងអស់គ្នា ដែលបានទាក់ទង ប៉ះពាល់ជាមួយរូបខ្ញុំ កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីត្រួតពិនិត្យសុខភាពរបស់ពួកគេ និងទទួលការធ្វើតេស្ត នៅក្នុងករណីមានរោគសញ្ញាណាមួយ” ។

អ្នកនយោបាយវ័យ៦៥ឆ្នាំ គឺជារដ្ឋមន្ត្រីសហព័ន្ធទី៨ ហើយដែលបានធ្វើតេស្ត រកឃើញលទ្ធផលវិជ្ជមានដែលបានឆ្លងជំងឺ ។

ប្រទេសនេះ កំពុងតែបន្តស្ថិតនៅក្នុងដំណាក់ កាលឆ្លងរាលដាលជំងឺកូវីដ១៩ ហើយមានអ្នកឆ្លងជំងឺកំពុង តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top