ព័ត៌មានអន្តរជាតិ

ចិន-រុស្ស៊ី គួរធ្វើកិច្ច សហប្រតិបត្ដិការ លើចំណុចធំៗ៤

ប៉េកាំង ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសចិន និងរុស្ស៊ី គួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងតំបន់ផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ។

លោកវ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅក្រុងមូស្គូថាបន្ទាប់ពីមានការ លំបាកអស់រយៈពេល ៧០ ឆ្នាំមកទំនាក់ទំនងចិន – រុស្ស៊ី កាន់តែមានភាពចាស់ទុំ ស្ថិរភាព និងកាន់តែស្វាហាប់។

ទន្ទឹមនឹងការកោតសរសើរសមិទ្ធិផល នៃទំនាក់ទំនងចិន – រុស្ស៊ី លោកវ៉ាង យី បានលើកឡើងថា “យើងត្រូវតែគិតឱ្យបានស៊ីជម្រៅអំពីរបៀបដែលយើងអាចរក្សាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើង នៅក្នុងស្ថានភាពថ្មី” ប្រទេសនិងសុខុមាលភាពរបស់ប្រជាជនរបស់ពួកគេ ប៉ុន្តែក៏មានសារៈសំខាន់ជាសកលផងដែរ។

លោកវ៉ាង យី បានបញ្ជាក់ពីចំណុចធំៗ៤ ថាប្រទេសចិន និងរុស្ស៊ីគួរតែជាអ្នកគាំទ្រ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជមងឺកូវីដ- ១៩, មហាអំណាចធំៗ ដែលរស់នៅប្រកបដោយភាពសុខដុម, មេដឹកនាំក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យា និងអ្នកថែរក្សាយុត្តិធម៌ និងយុត្តិធម៌អន្តរជាតិ៕

ដោយ ឈូក បូរ៉ា

To Top