ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនលើកលែងឡើយចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាព ហើយសមត្ថកិច្ចកំពុងតែ មានវិធានការគ្រប់ពេល វេលាផងដែរ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព...
ភ្នំពេញ៖ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ចប់អាណត្តិប្រចាំកម្ពុជា បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលទប់ស្កាត់ ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា នៅថ្ងៃទី១៥ កញ្ញានេះ លោក...
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណជាង...
ភ្នំពេញ៖ កម្ពុជា និងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើវិស័យសារព័ត៌មាន ដើម្បីផលិតកម្មវិធីផ្សាយរបស់វិទ្យុ និងទូរទស្សន៍ ឲ្យកាន់តែបានល្អបន្ថែមទៀត។ នេះបើយោង តាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំទ្វេភាគី រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម (VOV) ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសបារ៉ែន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពជាមួយ ប្រទេសអ៊ីស្រាអែល ជាការការពារផលប្រយោជន៍ របស់ប្រទេសបារ៉ែន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលមានការគម្រាមកំហែង ប្រព្រឹត្តទៅពីអ៊ីរ៉ង់។ នៅក្នុងសេចក្តថ្លែងការណ៍មួយ លោករដ្ឋមន្ត្រី Rashid bin Abdullah Al Khalifa បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាមិនមែនជាការបោះបង់ចោល...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មុនពេលចូលទៅកាន់សាលប្រារព្ធពិធី គណៈអធិបតី ព្រមទាំងគណប្រតិភូអមដំណើរ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា ក្រសួងការពារជាតិចិន បានថ្លែងរិះគន់ចំៗ ទៅលើរបាយការណ៍ដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ស្តីពីមហិច្ឆតាយោធារបស់ប្រទេសចិន ដោយនិយាយថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កការគំរាមកំហែងធំបំផុត ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពពិភពលោក។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងការពារជាតិ ទៅកាន់សភាស្តីពី ការអភិវឌ្ឍនិងគោលដៅយោធាចិន ដែលបាននិយាយថា វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបង្កើនល្បឿនកិច្ចចរចាគ្នា ដើម្បីបញ្ចប់សម្រេចការ វិនិយោគរវាងចិននិងសហភាពអឺរ៉ុប ហើយការប្រកួតប្រជែងគ្នាជាមួយចិន ត្រូវតែមានភាពយុត្តិធម៌។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសង្កត់ធ្ងន់ឲ្យមានដំណោះស្រាយចំពោះការប្រេះឆាគ្នារយៈពេល៣ឆ្នាំ រវាងប្រទេសកាតានិងប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប ដោយលោកនិយាយថា រដ្ឋបាលលោក ត្រាំ មានបំណងចង់ឃើញវាត្រូវបានដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការបរទេសមួយ ជាមួយលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសកាតា លោក...
បរទេស៖គណៈប្រតិភូផ្លូវការរបស់ ប្រទេសអាហ្វហ្គានីស្ថាន និងចលនាពួកតាលីបង់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍របស់ប្រទេសកាតា Al-Jazeera TV កាលពីថ្ងៃចន្ទ។ កិច្ចពិភាក្សាគ្នា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយកិច្ចពិភាក្សាគ្នាទាំងនោះ គឺមានគោលដៅបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល១៩ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាពរវាងពួកតាលីបង់និងគណៈប្រតិភូដែលតំណាងឲ្យសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថានចាប់ផ្តើមកាលពីថ្ងៃសៅរ៍...