បរទេស៖មន្ត្រីឥណ្ឌាពីររូប បាននិយាយថា កងទ័ពចិនកំពុងតែដាក់ពង្រាយបណ្ដាញខ្សែកាបអុបទិក នៅតាមព្រំដែន ជួរភ្នំហិមាល័យភាគខាងលិចជាប់ នឹងប្រទេសឥណ្ឌា ដោយលើកឡើងថា ពួកគេបានជីកដាក់ ជាយូរមកហើយ បើទោះជា មានកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងដោះស្រាយ ភាពជាប់គាំងនៅទីនោះក៏ដោយ។ ចំណែកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់ថា ខ្សែកាប ដែលផ្តល់ឲ្យកងទ័ពនូវខ្សែទំនាក់ទំនងសុវត្ថិភាពដល់មូលដ្ឋាននានានោះ នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅខាងត្បូងបឹង Pangong Tso ក្នុងតំបន់...
ភ្នំពេញ ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា មានការជីករករ៉ែត្បូង នៅមណ្ឌលគិរី ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ។ សូមជម្រាបថា កាលពីថ្ងៃទី១៣ កញ្ញា មានហ្វេសប៊ុកជនជាតិវៀតណាម ឈ្មោះ Gỗ Đá Đăng Tâm បានបង្ហោះពីសកម្មភាពជីកត្បូងថ្ម ហើយ Check...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្តល់កម្ចី១,៥ពាន់លានដុល្លារ ដល់ប្រទេសបេឡារុស នៅថ្ងៃចន្ទនេះ ក្រោយ លោកប្រធានាធិបតីបេឡារុស Alexander Lukashenko បានធ្វើដំណើរតាមយន្តហោះ ទៅសុំឲ្យជួយគាំទ្របន្ថែមទៀត។ បន្ថែមលើការប្រកាសផ្តល់កម្ចី ដែលលោក ពូទីន និយាយថា លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានព្រមព្រៀង...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃចន្ទបាន សរសេរថារដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថាសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេដោយជំរុញឱ្យមានការបញ្ចប់ នូវការទូតមួយចំពោះវិបត្តិដណ្តើមផលប្រយោជន៍ធម្មជាតិរវាងគ្នា។ គួរឲ្យដឹងដែរថាភាពតានតឹងនៅភាគខាងកើត មេឌីទែរ៉ាណេបានកើនឡើងដោយសារការទាមទារនិងបណ្តឹងតបដែល ប្រទេសតួកគី នឹងប្រទេសក្រិកព្រមទាំងកោះស៊ីបផងនៅក្នុង តំបន់ដែនសមុទ្រដែលគេជឿជាក់ថា សម្បូរទៅដោយឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់។ លោក Pompeo បាននិយាយនៅក្នុងដំណើរ កម្សាន្តមួយទៅកាន់កោះស៊ីបរកាលពីរាត្រីថ្ងៃសៅរ៍ដែលជាទី លោកបានជួបជាមួយ ប្រធានាធិបតី Nicos Anastasiades ថា...
បរទេស៖នៅថ្ងៃចន្ទនេះមានការអះអាងមួយ ដែលត្រូវបានធ្វើឡើងដោយ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងបង្កើនការប៉ុនប៉ងធ្វើឃាត ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ ប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង។ ក្រុមមន្រ្តីដដែលបាននិយាយទៀតថា ផែនការនេះបានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់បន្តស្វែងរកវិធីដើម្បីសងសឹកចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការសម្លាប់ឧត្តមសេនីយ៍ អ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់កាលពីដើមឆ្នាំកន្លងមក។ ប្រសិនបើជាផែនការនេះ បានសម្រេចមែននោះ វានឹងអាច បង្កើតភាពតានតឹងកាន់តែធ្ងន់ធ្ងរ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងជាពិសេសវានឹងក្លាយទៅជា សំពាញដ៏ខ្លាំងក្លាទៅលើលោក Trump ដើម្បីធ្វើការឆ្លើយតបវិញភ្លាមៗផងដែរព្រោះថាបច្ចុប្បន្នប្រធានាធីបតីរូបនេះកំពុងស្ថិតនៅ ក្នុងពាក់កណ្តាលផ្លូវការបោះឆ្នោតអាណិត្តទី២របស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
នាឱកាស បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះ គណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះភាគីពាក់ព័ន្ធ ទាំងអស់រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម អនុវត្ដការងារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសូមអរគុណ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផល និងសេវារបស់ប្រាសាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានសរសេរថាប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ករណីបាត់បង់ជីវិតថ្មីដោយសារ កូវីដ១៩មានចំនួន ៤ នាក់បន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យដែលបានធ្វើឱ្យចំនួន អ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ២០ នាក់នេះ។ ប្រភពដដែលបានចេញផ្សាយទៀតថា ថាបុរសអាយុ ៧៥ ឆ្នាំម្នាក់, ស្ត្រីចំណាស់អាយុ ៩០ ឆ្នាំចំនួន២នាក់, ស្ត្រីអាយុ ៧៤ ឆ្នាំម្នាក់ ដែលទើបតេស្ត៍ឃើញវិជ្ជមានកូវីដ១៩ កាលពីពេលថ្មីៗនេះបានស្លាប់កាលពី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបន្តបន្ទាប់គ្នា។តួលេខរបស់ក្រសួងក៏បានបង្ហាញដែរថាសរុបករណីឆ្លងថ្មីចំនួន ១៣៦...
ភ្នំពេញ៖ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ពុកម៉ែបងប្អូន អបអរពិធីបុណ្យសែនព្រះខែ ដែលជាពិធីប្រចាំឆ្នាំ ដ៏សំខាន់មួយ របស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗ ជាច្រើនមុខ ព្រមទាំងមាន ការសម្តែងសិល្បៈ ដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។ ក្រុមមេចុងភៅឈ្នះពានរង្វាន់ របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ ៤ រសជាតិដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យុវជន ពិតជាដើរតួនាទីយ៉ាងសំខាន់ គឺជាកម្លាំងចលករជំរុញឲ្យមានការប្រែក្លាយ ពីចំណេះដឹងអំពីបរិស្ថាន ដែលប្រជាពលរដ្ឋមាន ទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជាបៃតង។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សា សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញា...