តូក្យូ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Katsunobu Kato បាននិយាយកាលពីថ្ងៃអង្គារថា លោកត្រូវបានស្នើ ដោយនាយករដ្ឋមន្រ្តីថ្មី Yoshihide Suga ឱ្យធ្វើជាប្រធានគណៈរដ្ឋមន្រ្តី របស់លោក ខណៈដែលប្រភព ដែលដឹងអំពីបញ្ហានេះបាននិយាយថា អ្នកដែលមានមុខតំណែង ជារដ្ឋមន្ត្រីសំខាន់ៗនឹងត្រូវរក្សាទុកដដែល។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០...
នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក ដួង តារាបានអញ្ជើញចូលរួមអាហារសាមគ្គី ជាមួយកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុណ្យ...
ភ្នំពេញ៖ករណីអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បានបំផ្លាញតូបលក់ដូរ របស់អាជីវករ ប្រមាណ២៣០តូប រងការខូចខាត ។ គួរបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងតាំងពី វេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃ ទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គិភ័យ បាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។ ក្នុងកិច្ចអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២២គ្រឿង មាន៖...
បរទេស៖ នៅចុងខែសីហាកាសែត The Times បានរាយការណ៍ថា យោធាកំពូលរបស់ចក្រភពអង់គ្លេស កំពុងអណ្តែតគំនិតនៃការបំផ្លាញរថក្រោះទាំងអស់នៅក្នុងប្រទេស ក្នុងគោលបំណងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា យានគ្មានមនុស្សបើក (UAVs) អាចជំនួសកងទ័ពអង់គ្លេសនៅក្នុងសង្គ្រាមនាពេលអនាគត ដោយលោកអះអាងថា...
ប៉េកាំង៖ អ្នកឯកទេសខាងកិច្ចការ បរទេសនិយាយថា ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីមានការឆ្លងរាលដាល នៃជំងឺរាតត្បាតថ្មី និងគ្រោះមហន្តរាយធម្មជាតិ គឺអាចផ្តល់ឱកាសដល់នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន ដើម្បីជួបជាមួយមេដឹកនាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរគឺលោកគីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារការរីករាលដាល នៃមេរោគពិភពលោក បានបង្អាក់ពាណិជ្ជកម្មរបស់កូរ៉េខាងជើង...
អាមេរិក៖ការសិក្សាថ្មីមួយបានអះអាងថា ដើមឈើដែលមាន អត្រាកំណើនលឿន និងឆាប់ងាប់តាំងពីទំាងនៅតូចនៅទូទំាងប្រទេស និងប្រភេទសត្វជាច្រើន នៃការកាត់បន្ថយសមត្ថភាពផ្ទុកកាបូនសរុបរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានវិភាគ ទិន្នន័យរង្វង់ដើមឈើជាង ២០០.០០០ កំណត់ត្រានៃ ១១០ ប្រភេទនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិក។ពួកគេបានរកឃើញថា ការលូតលាស់មែកធាងលឿន ជាងមុនចង្អុលបង្ហាញដោយ រង្វង់ដើមឈើកំពុងបង្កឲ្យមានការងាប់មុន និងការបញ្ចេញកាបូនចូលក្នុងបរិយាកាស។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ការដាំដើមឈើឲ្យបានច្រើននឹងទូទាត់បរិមាណកាបូនឌីអុកស៊ីត...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសចិនបានធ្វើការ ព្រមានចំៗទៅលើសហរដ្ឋអាមេរិកថា នឹងកើតឡើងនូវការខូចខាតធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងរបស់ ពួកគេទាំងពីរប្រសិន បើអាមេរិកមិន ព្រមដកខ្លួនចេញពីកិច្ចប្រជុំសេដ្ឋកិច្ចជាមួយនឹងកោះតៃវ៉ាន់ដែល រំពឹងថានឹងមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់អាមេរិកនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានទទូចដល់សហរដ្ឋអាមេរិកនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយថា អាមេរិកគួរតែបញ្ឈប់ នូវរាល់ទម្រង់នៃការដោះដូរជាផ្លូវការជាមួយកោះតៃវ៉ាន់ដើម្បីចៀសវាង ការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនិងសន្តិភាពនិងស្ថិរភាព ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ សារព័ត៌មាននៃកោះតៃវ៉ាន់បានរាយការណ៍ថា អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកដែលទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចថាមពលនិងបរិស្ថាន លោក Keith...