ព័ត៌មានជាតិ

Update៖ ឆេះផ្សារសំរោងយ៉ោង បណ្តាលឲ្យ ខូចខាតតូប ចំនួន ២៣០តូប

ភ្នំពេញ៖ករណីអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បានបំផ្លាញតូបលក់ដូរ របស់អាជីវករ ប្រមាណ២៣០តូប រងការខូចខាត ។

គួរបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងតាំងពី វេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃ ទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គិភ័យ បាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។

ក្នុងកិច្ចអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២២គ្រឿង មាន៖

  • រថយន្ត ខេត្តតាកែវ ៧គ្រឿង
    -អគ្គស្នងការ ៤ គ្រឿង
    -ខេត្តកណ្តាល២គ្រឿង
    -កងពល៧០ ចំនួន៣គ្រឿង
    -កំពង់ស្ពឺ ២ គ្រឿង
    -ស្រាបៀរកម្ពុជា ១ គ្រឿង
    -កសិដ្ឋានសូម៉ា ១ គ្រឿង
    -ព្រលាអន្តរជាតិភ្នំពេញថ្មី ២ គ្រឿង ។
    ដោយប្រើប្រាស់ទឹកអស់ចំនួនប្រហែល៧០ឡាន ។
    ស្ថានភាពមកដល់ម៉ោងប្រហែល៩.០០ យើងគ្រប់គ្រងបាន ដោយមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។
    ចំពោះទំហំនៃការខូចខាតគិតជាទឹកប្រាក់យើងមិនទាន់អាចវាយតំលៃបាននូវឡើយ ៕
To Top
×