ព័ត៌មានជាតិ

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយ បញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក ដួង តារាបានអញ្ជើញចូលរួមអាហារសាមគ្គី ជាមួយកងពលតូចថ្មើជើងលេខ ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុណ្យ ភ្ជុំបិណ្ឌក៏ដោយ លោក ដួង តារា បានឆ្លៀតឱកាសនោះ ជួយសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ដើម្បីអោយមានស្នាមញញឹមអបអរ ពិធីបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ។

មីង សែ នី អាយុ ៦៣ ជាប្រពន្ធ ពេជ្យ ប៊ន (អតីតក្រុមប្រឹក្សាឃុំ-ស្លាប់) រស់នៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកស្កាត់សុំជួប លោក ដួង តារា នៅកងពលតូចលេខ៥៣ ដែលជាកន្លែងទទួលទាន អាហារសាមគ្គី ដោយក្នុងដៃ មានកាន់លិខិតគោរព ស្នើសុំអន្តរាគមន៍ជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំរកយុត្តិធម៍។

មីង សែ នី មានវិវាទក្នុងរឿង ជំពាក់ប្រាក់ ដែលខ្លួន បានខ្ចីប្រាក់ពី មីង ជឺ ផិចជូ ចំនួនប្រមាណ ៣០០,០០០បាត(សាមសិបម៉ឺនបាត) តាំងពីឆ្នាំ១៩៩៩ ។ អស់រយៈ ពេលប្រមាណ ២១ឆ្នាំកន្លងមកនេះ ជម្លោះរឿងប្រាក់បំណុល រវាងអ្នកទាំងពីរ មិនត្រូវបានដោះស្រាយចប់ឡើយ ដោយសារការប្រាក់ ក្លាយជាប្រាក់បំណុលថ្មី ហើយការទូទាត់ បំណុលចាស់ គ្មានភាពច្បាស់លាស់ គ្មានឯកសារត្រឹមត្រូវ តាមផ្លូវច្បាប់ គ្មានសាក្សីដឹងលឺ គ្មានអាជ្ញាធរចូលរួម ជាដើម …..។ល។ ដោយឯកសារមិនច្បាស់លាស់ ការអះអាងដោយពាក្យសម្តី បកស្រាយយកត្រូវរៀងៗខ្លួន ទើបភាគីសងខាង មានវិវាទនឹងគ្នា ឥតឈប់ឈរ រហូតដល់មាន ការកាត់កងសងបំណុលដោយ ការផ្ទេរទ្រព្យសម្បតិផ្សេងៗ រួមទាំងដីស្រែ ជាច្រើនហិកតា និងមានការប្តឹងប្តល់គ្ នាឥតឈប់ឈរ រហូតដល់បច្ចុប្បន្ននេះ ។

ដោយសារជម្លោះរាំរ៉ៃខាងលើ បានធ្វើឱ្យ មីង សែ នី បាត់បង់អស់ទ្រព្យសម្បតិពីខ្លួន ប្តីក៏ស្លាប់ ហើយធ្លាក់ខ្លួន ក្រលំបាករហូតបាត់បង់ជម្រកស្នាក់នៅ ហើយកូនៗ និងក្រុមគ្រួសារលែងទុកចិត្តគាត់ ដោយសារតែគាត់ បានចាញ់ក្តីផ្ទួនៗ និងកំពុងប្រឈមមុខ ច្បាប់ពាក់ព័ន្ធ នឹងបណ្តឹងផ្សេងៗ ។

ដោយសារតែភាពទាល់ច្រក និងស្រេឃ្លានយុត្តិធម៌ មីង សែ នី បានស្វះស្វែងរក យុត្តិធម៌គ្រប់ច្រកល្ហក ហើយក៏ធ្លាប់ដាក់ពាក្យសុំអន្តរាគមន៍ ទៅគណបក្សធម្មាធិប្បតេយ្យ តែនៅមិនទទួលបានដំណោះស្រាយ ទើបនៅថ្ងៃភ្ជុំបិណ្ឌនេះ គាត់បានសុំថ្កាត់ជួប ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានដូចបំណងប្រាថ្នា។

បន្ទាប់ពីបានទទួលស្តាប់រឿងរ៉ាវ និងពិនិត្យឯកសារពាក់ព័ន្ធនានារួចមក លោក ដួង តារា បានទំនាក់ទំនងទៅ ភាគីម្ខាងទៀត គឺ មីង ជឺ ផិចជូ ដើម្បីជួប និងធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ នៅសណ្ឋាគារស្ទឹងសង្កែរ ខេត្តបាត់ដំបង ។ ក្រោយពីបានស្តាប់ ការអះអាង របស់ភាគីទាំងពីរ និងក្តាប់បាន នូវអង្គហេតុ និង អង្គច្បាប់ លោក ដួង តារា បានពន្យល់ដល់ គូភាគី ពីបញ្ហាខ្វះចន្លោះផ្នែកឯកសាររបស់ភាគីនីមួយៗតាមផ្លូវច្បាប់ និងចែករំលែកអំពី ដំណោះស្រាយ បញ្ចប់វិវាទដោយផ្អែកលើ គោលការណ៍ ឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ លោក ដួង តារា បានពន្យល់ដល់ គូភាគី ថា មានតែការដោះស្រាយស្របតាម គោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ប៉ុណ្ណោះ ដែលអាចផ្តល់ ភាពយុត្តិធម៍ពិតប្រាកដដល់ភាគី ទាំងសងខាងបាន ពោលគឺលោកបានព្យាយាមពន្យល់ឱ្យភាគីទាំងសងខាង បានឈ្នះទាំងអស់គ្នា បានពិចារណាអំពី ការធ្វើសម្បទាន អោយគ្នាទៅវិញទៅមក អំពីគុណធម៌ មេត្តាធម៌ និងការចែករំលែក សេចក្តីសុខជាមួយគ្នាក្នុងនាម ជាជនរួមជាតិខ្មែរតែមួយ ។

ដោយភាពប៉ិនប្រសព្វ​ ក្នុងការសម្របសម្រួលផ្សះផ្សារ លោក ដួង​ តារាប្រើ​ អស់រយៈពេលជិត ៣ម៉ោងប៉ុណ្ណោះ ធ្វើអោយជម្លោះជាង២០ឆ្នាំ​ រវាងគូភាគី ត្រូវបានបញ្ចប់ជាស្ថាពរ ហើយគូភាគី​ បានយល់ព្រម ចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ។

នៅក្នុងការព្រមព្រៀងនេះ មីង សែ នី ព្រមទទួលប្រាក់ឧបត្ថម្ភចំនួន$១០,០០០USD (មួយម៉ឺនដុល្លាអាមេរិក) ពី មីង ជឺ ផិចជូ ហើយភាគីទាំងអស់ ធានាដកពាក្យបណ្តឹងទាំងអស់ ដែលបានប្តឹងផ្តល់គ្នាកន្លងមកឱ្យអស់ ដើម្បីបញ្ចប់ វិវាទនេះទាំងស្រុង ។

ជាមួយគ្នានោះផងដែរ លោក ដួង តារា បានបញ្ជាក់ជូន ភាគីវិវាទទាំងអស់ថា ៖ គោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឱ្យបញ្ចប់ នូវសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដោយនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឃន៍រីកចម្រើនដល់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន គឺជា គតិបណ្ឌិតសម្រាប់ ដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ដើម្បីស្វែងរកយុត្តិធម៍​ ពិតប្រាកដ ជូនភាគីវិវាទទាំងអស់​ ប្រកបដោយប្រសិទ្ធិភាព ផងដែរ។

ជាចុងក្រោយ ភាគីដែលទទួលបាន ការដោះស្រាយ បញ្ចប់វិវាទទាំងពីរ និង លោក ដួង តារា បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នឹងបានជូនពរសម្តេចទាំងទ្វេរ​ មានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចំរើន រុងរឿងទៅមុខ៕

(ហ្វេសប៊ុកផេក​Duong Dara)

To Top
×